ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្តឈ្នួល​ភ្ញាក់រលឹក កុំ​ដំឡើងថ្លៃ​ពេល​បុណ្យចូលឆ្នាំ​
07, Apr 2016 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​រាល់​ឆ្នាំ​ដែរ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន  បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្តឈ្នួល​គ្រប់​ប្រភេទ​ទាំងអស់ មេត្តា​ភ្ញាក់រលឹក កុំ​ដំឡើង​ថ្លៃឈ្នួល​រថយន្ត​ក្នុងឱកាស​ចូលឆ្នាំថ្មី​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​មហា​កុដិ​នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ ខេត្តកណ្តាល​យ៉ាងនេះ​ថា​៖« មេត្តា​សុំ​កុំ​ដំឡើងថ្លៃ ឥឡូវ​ប្រេង​នៅក្នុង​ទីផ្សារ​កំពុងតែ​ចុះថ្លៃ ដូច្នេះ​មិនគួរ​បង្កើន​ថ្លៃ​ធ្វើដំណើរ​ក្នុង​រយៈពេល​នេះ​ទេ​។ សម្តេច ហ៊ុន សែន បញ្ជាក់ថា អ្នកធ្វើដំណើរ​ត្រូវ​ត្រឡប់មក​ស្រុកកំណើត ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ ភាគច្រើន​ជា​កម្មករ​-​កម្មការិនី​៕


Tag:
 ហ៊ុន សែន
 ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com