អត្ថបទពាណិជ្ជកម្ម
Cellcard ចូលរួម​អបអរ​ស្នាដៃ​ចម្រៀង​របស់​សិល្បករ​ក្នុងស្រុក និង​សាទរ​ឆ្នាំ​ថ្មី​ក្នុង​តន្ត្រី​ARAK
08, Apr 2016 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សែ​ល​កាត​(Cellcard) ដែលជា​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​ដ៏​ធំជាងគេ​នៅ​កម្ពុជា នឹងចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដោយ​ចូលរួម​ឧបត្ថម្ភ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៦ គឺ​តន្ត្រី Arak Mega Dacne ។​

​ព្រឹត្តិការណ៍​រាំ​កម្សាន្ត​សប្បាយ​ដ៏​កក្រើក និង​រំភើប​រីករាយ នឹង​កើតមានឡើង​ក្នុង​ការប្រគំ​តន្ត្រី Arak Mega Dacne ជាពិសេស​ដើម្បី​ចូលរួម​អបអរ​ស្នាដៃ​តន្ត្រី​ចម្រៀង​របស់​សិល្បករ​ក្នុងស្រុក ក៏ដូចជា​អបអរ​ថ្ងៃ​ចូលឆ្នាំថ្មី​ផងដែរ​។ ការប្រគំ​តន្ត្រី​នេះ ជាការ​ប្រគំ​តន្ត្រី​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ ដែល​នាំមក​ជូន​ដោយ​សែ​ល​កាត​។ យើង​រំពឹងថា អ្នកគាំទ្រ​ជាង​១​ពាន់​នាក់ នឹងចូលរួម​រាំ​កម្សាន្ត​ជាមួយ​ចង្វាក់ ប៉ុប រ៉ក រ៉េ​ប ពី​ទស្សវត្ស​ឆ្នាំ​១៩៦០ និង​ទស្សវត្ស​ទី​២១​នេះ​។​

​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា​៖« យើង​មាន​មោទនភាព ក្នុងនាម​អ្នក​ឧបត្ថម្ភ​សម្រាប់​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ មិនមែន​ព្រោះតែ​តម្លៃ​សម្រាប់​ការកម្សាន្ត​នេះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​វា​បាន​បញ្ចូល​នូវ​គុណ​តម្លៃ ដែលជា​មោទនភាព​ខ្មែរ ជួយ​លើកស្ទួយ គាំទ្រ និង​ការទទួលស្គាល់​ស្នាដៃ​សិល្បករ​ខ្មែរ ដែលមាន​ទេពកោសល្យ​ក្នុង​វិស័យ​ចម្រៀង​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ខ្មែរ​មួយ សែ​ល​កាត​ជឿជាក់​លើ​អ្វីដែល​ខ្មែរ​អាចធ្វើ​បាន មិន​ត្រឹមតែ​ចំពោះ​វិស័យ​សិល្បៈ​តន្ត្រី​ប៉ុណ្ណោះ​ទេ ពោលគឺ​គ្រប់​វិស័យ​ទាំងអស់​»​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បន្ថែមទៀតថា​៖«​ទស្សនិកជន និង​អ្នក​ចូល​រូ​ម​ការប្រគំ​តន្ត្រី​នេះ នឹងមិន​ត្រឹមតែ​បាន​ប្រឡូក​ជាមួយ​តន្ត្រី​ចម្រៀង​ដ៏​អស្ចារ្យ​ដែលជា​ស្នាដៃ​កូន​ខ្មែរ​នោះទេ ប៉ុន្តែ​ក៏​អាច​មើលឃើញ​ពី​ភាព​រីកចម្រើន​ក្នុង​វិស័យនេះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ទិដ្ឋភាព​ជាច្រើន​ដែល​អាច​តម្រូវ​គ្រប់​ស្រទាប់​យុវវ័យ​។ វា​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​យុវជន​ស្រករ​ក្រោយ ដើម្បី​ចាប់ផ្តើម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​»​។

​សូមបញ្ជាក់ថា ការប្រគំ​តន្ត្រី ARAK ដ៏​អស្ចារ្យ​មួយ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​៩​ខែ​មេ ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ។  ក្រុមហ៊ុន​សែ​ល​កាត​រំពឹងថា អ្នកចូលរួម​ទាំងអស់​នឹង​បាន​រីករាយ​កម្សាន្ត​ក្នុង​រាត្រី​នោះ ជាមួយ​តារាចម្រៀង​ល្បី​ទើប​រះ​ថ្មី ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នៅ​កម្ពុជា ដូចជា​ហេង ពិ​ទូ KlapYaHands DJ Maily DJ នេន ទុំ SED2R និង Black Soul ព្រមទាំង​សិល្បករ​ល្បីៗ​ជាច្រើនរូប​ទៀត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com