ជាតិ
រដ្ឋាភិបាល​ប្រកាស​លុបចោល​អាករ​តម្លៃបន្ថែម​លើ​ស្រូវ​អង្ករ និង​គ្រាប់​ធញ្ញជាតិ​ផ្សេងទៀត​
08, Apr 2016 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ថ្ងៃទី​៦​ខែមេសា​តទៅ ការ​ចរាចរ​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ​ក្នុង​ទីផ្សារ នឹងមិន​មាន​ជាប់​អាករ​លើ​តម្លៃបន្ថែម​ទៀតឡើយ​។ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ រួមមាន​៖ ដើម ឫស មើម សំបក ផ្លែផ្កា និង​គ្រាប់ នៃ​រុក្ខជាតិ ដែល​បាន​ពី​ការធ្វើ​កសិកម្ម​។​



​ការលុបចោល​អាករ​លើ​តម្លៃបន្ថែម​នេះ គឺ​ដើម្បី​ជំរុញ​គោលនយោបាយ​នាំ​អង្ករ​ចេញ​របស់​រាជរដ្ឋាភិបាល និង​សម្រាល​បន្ទុក​ចំណាយ​របស់​ពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ​ទាំងនេះ​។


Tag:
 ​សេដ្ឋកិច្ច​
  អាករ​លើ​តម្លៃបន្ថែម​
  ស្រូវ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com