កីឡាជាតិ
ជាតិ
ស្វាយរៀង​ឡើងឈរ​លេខ​១ ខណៈ​ភ្នំពេញ​ក្រោ​ន​ធ្វើ​ឲ្យ​ការពារជាតិ​ស្គាល់​ចាញ់​
11, Apr 2016 , 4:35 pm        
រូបភាព
ដោយ:
 
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទី​៥​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែមេសា ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ទំលាក់​ក្រុម​លេខ​១ ក្នុង​សប្តាហ៍​ទី​៤ ក្រសួងការពារជាតិ ឲ្យ​ធ្លាក់​មក​លេខ​២ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​ចំណាត់​លេខ​១ ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥ ចំណែក​បឹងកេត​ឈរ​ចំណាត់​លេខ៣ បន្ទាប់ពី​ឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។​

 
​ម្ចាស់​ជើងឯក​រដូវ​កាល​មុន ភ្នំពេញ​ក្រោ​ន បាន​ទំលាក់​ក្រុម​លេខ​១​បណ្តោះ​អាស​ន្ត​សប្តាហ៍​ទី​៤ ក្រសួងការពារជាតិ ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រសួងការពារជាតិ ២-១ នា​ការប្រកួត​កាលពី​ថ្ងៃទី​៩ ខែមេសា នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន ៣​ពិន្ទុ បន្ថែម ដើម្បី​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥​។​
 
​ចំណែក​ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ​២ លី​ក​កំពូល​កម្ពុជា​បណ្តោះអាសន្ន​សប្តាហ៍​ទី​៤ ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ៣-១ កាលពី​ថ្ងៃទី​១០ ខែមេសា ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម នាំ​ឲ្យ​ក្រុម​នេះ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជា​បណ្តោះអាសន្ន​។ ចំណែក​វេ​ស្ទើ​ន​ក្រោយពី​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​ចំណាត់ថ្នាក់​បន្ទាប់ពី​បាត​តារាង​អាស៊ី​អឺរ៉ុប​។ 
 
​ក្នុង​ថ្ងៃ​នោះដែរ ក្រុម​បឹង​អង្គរ​អែ​ហ្វ​ស៊ី ក្រោយពី​យកឈ្នះ​លើ​ក្រុម ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បានធ្វើ​ឲ្យ​ក្រុម​ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​សប្តាហ៍​ទី​៤​មួយ​នេះ ទទួលបាន​៣​ពិន្ទុ​បន្ថែម សម្រាប់​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ជា​បណ្តោះអាសន្ន​សម្រាប់​ស​ប្តា​ហ៍​ទី​៥​។ 
 
​នា​ការប្រកួត​ក្នុង​សប្តាហ៍​ទី​៥​នោះដែរ ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១-០ ខណៈ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​រក្សា​លទ្ធផល ២-២ ធ្វើ​ឲ្យ​ណាហ្គា​វើ​ល ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៥ ខណៈ​ស៊ីម៉ាក់ ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ជា​បណ្តោះអាសន្ន​ដូចគ្នា​។​
 
​យោងតាម​តារាង ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​១​ដោយមាន​១៣​ពិន្ទុ ខណៈ​ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ មាន​១២​ពិន្ទុ ដោយ​ការពារជាតិ​ឈរ​នៅ​លេខ​២ ដោយសារ​រូបមន្ត Head to Head​។ ភ្នំពេញ​ក្រោ​ន​ឡើងទៅ​លេខ​៤ ដោយមាន​៨​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល លេខ​៥​មាន​៧​ពិន្ទុ​។​
 
​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ធ្លាក់​ទៅ​លេខ​៦ ដោយមាន​៦​ពិន្ទុ ស៊ីម៉ាក់​លេខ​៧ មាន​៤​ពិន្ទុ ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេ​ស្ទើ​ន​ភ្នំពេញ និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត មិនទាន់​ស្គាល់​ជ័យជម្នះ​ម្តងណា​ឡើយ ដោយ​នគរបាលជាតិ​រកបាន​៤​ពិន្ទុ វេ​ស្ទើ​ន​មាន​២​ពិន្ទុ និង​អាស៊ី​អឺរ៉ុប​មាន​១​ពិន្ទុ​៕ 
 

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com