ជាតិ
សង្គមជាតិ
កម្ពុជា​ទើប​មាន​ថាមពល​អគ្គិសនី​ជាង​២​ភាគរយ បើ​ធៀប​នឹង​វៀតណាម និង​ថៃ​
16, Apr 2016 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
រហូតមកទល់​ពេលនេះ កម្ពុជា​ទើប​មាន​ថាមពល​អគ្គិសនី ជាង​២​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រទេសជិតខាង​កម្ពុជា  គឺ​ថៃ និង​វៀតណាម​។ បើតាម​លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា បច្ចុប្បន្ន​កម្ពុជា​ទើប​មាន​ថាមពល​អគ្គិសនី​ប្រមាណ​១​ពាន់​មេ​ហ្គា​វ៉ា​ត់ ខណៈ​ទំហំ​ថាមពល​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​ថៃ មាន​ទំហម​ច្រើនជាង​៤​ម៉ឺន​មេ​ហ្គា​វ៉ា​ត់​។


 
​ទន្ទឹមនឹង​ការអះអាង​ថា​ទីផ្សារ​នៃ​ការប្រើប្រាស់​អគ្គិសនី​របស់​កម្ពុជា មាន​ទំហំ​តូច លោក កែវ រតនៈ ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា​ការអភិវឌ្ឍ​ថាមពល​អគ្គិសនី ដែល​បាន​ត្រូវ​បានរៀបចំ​នៅក្នុង​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល​ត្រឹម​ឆ្នាំ​២០៣០ គ្មាន​ឡើយ​ផែនការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ​។ ក្រៅពី​ទំហំ​ទីផ្សារ​តូច កង្វះខាត​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស ក៏​ជា​មូល​ហេតុដែល​កម្ពុជា​មិនទាន់​គិតគូរ​ពី​បញ្ហា​នេះដែរ​។  ទោះ​នៅពេលនេះ​កម្ពុជា​មិនទាន់មាន​លទ្ធភាព​ក្តី តែ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កញ្ញា ខន ចំប៉ា លោក កែវ រតនៈ បាន​លើកឡើងថា​កម្ពុជា​ស្វាគមន៍​ចំពោះ​ការធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ត្រៀមខ្លួន​ជាមុន ដោយ​ផ្តើមធ្វើ​ការអភិវឌ្ឍ​ធនធានមនុស្ស រង់ចាំ​ពេលវេលា​ដែល​ខ្លួន​អាចមាន​លទ្ធភាព​គិតគូរ​ពី​ការសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​បរិ​មា​ណូ​នេះ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍ រវាង កញ្ញា ខន ចំប៉ា  និង​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា ដូចតទៅ​៖

 

© រក្សាសិទ្ធិដោយ thmeythmey.com