ជាតិ
សង្គមជាតិ
ឪពុកម្តាយ​កើត​ឆ្នាំវក ដែលមាន​កូនចៅ​កើត​ក្នុង​ឆ្នាំ​ទាំង​១២ នឹងមាន​រឿង​អ្វី​កើតឡើង​ខ្លះ​?
14, Apr 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
ឪពុកម្តាយ​កើត​ឆ្នាំវក ដែលមាន​កូនចៅ​កើត​ក្នុង​ឆ្នាំ​ទាំង​១២ នឹងមាន​រឿង​អ្វី​កើតឡើង​៖



១. ជូត​៖ ឆ្នាំ​ស្វា​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឆ្នាំ​កណ្តុរ​។​
២. ឆ្លូវ​៖ ឆ្នាំ​គោ​ចេះ​គោរព​ប្រណិប័តន៍​ឆ្នាំ​ស្វា​ណាស់ គឺ​ចេះ​ស្តាប់​ដំបូន្មាន​គ្រប់បែបយ៉ាង​។​
៣. ខាល​៖ ឆ្នាំ​ស្វា​ពូកែ​ធ្វើ​ការងារ រីឯ​ឆ្នាំ​ខ្លា​មាន​ឆន្ទៈ​មុះ​មុត ហេតុនេះហើយ​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​។​
៤. ថោះ​៖ ល្អប្រសើរ​ណាស់ អាច​នាំ​ជោគវាសនា​ល្អ​ទៅវិញទៅមក​។​
៥. រោង​៖ ទាំងអស់គ្នា​ពោ​ពេញ​ទៅដោយ​ជំនឿ​ជឿទុកចិត្ត​ពិតជា​មានការ​សាមគ្គី​គ្នា​ល្អ​។​
៦. ឆ្នាំម្សាញ់​៖ ទាំងអស់គ្នា​ខឹ​ត​ខំប្រឹងប្រែង​ប្រកបការងារ​អាចជួយ​ទំនុកបម្រុង​គ្នា​ទៅវិញទៅមក​។​
៧. មមី​៖ ឆ្នាំ​សេះ​ចូលចិត្ត​ធ្វើជា​អ្នក​ឈ្លាសវៃ តែ​ទៅ​មិន​រួច​នឹង​ឆ្នាំ​ស្វា ហេតុនេះហើយ​ទើប​មានការ​បះ​ទង្គិច​គ្នា​ជារឿយៗ​។​
៨. មមែ​៖ ឆ្នាំ​ពពែ​មាន​ភ្តី​ភាព ប៉ុន្តែ​ឆ្នាំវក​ដូចជារ​ប៉ិល​បូ​ច​បន្តិច​។​
៩. វក​៖ ទាំងអស់គ្នា​សុទ្ធតែ​មានគំនិត​ប្លែកៗ​ពីគ្នា ហេតុនេះហើយ​ជីវភាព​រស់នៅ គឺ​ពោរពេញ​ទៅដោយ​បរិយាកាស​សប្បាយរីករាយ​។​
១០. រកា​៖ ឆ្នាំ​ស្វា​មើលស្រាល​ឆ្នាំមាន់ ដែល​ធ្វើ​ឲ្យ​ឆ្នាំមាន់​បាត់បង់​នូវ​ជំនឿ​ជឿទុកចិត្ត​ខ្លួនឯង​។​
១១. ច​៖ អត្តចរិត​ដ៏​ម៉ឺងម៉ាត់​របស់​ឆ្នាំ​ឆ្កែ គឺ​ពិតជា​មិនអាច​ទ្រាំទ្រ​បាន​នូវ​កល​ល្បិ​ញ​ដ៏​សម្បូរបែប​របស់​ឪពុកម្តាយ​ជា​ឆ្នាំ​ស្វា​នៅឡើយ​។​
១២. កុរ​៖ ឆ្នាំ​ស្វា​ស្រឡាញ់​ឆ្នាំ​ជ្រូក​ណាស់ ព្រមទាំង​បាន​បង្ហាត់បង្ហាញ​នូវ​ភាពឈ្លាសវៃ​ឲ្យ​ដល់​ឆ្នាំ​ជ្រូក​ទៀតផង​៕

​ប្រភព​៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ វក អដ្ឋស័ក (​ព​.​ស​.២៥៦០-​គ​.​ស​.២០១៦)


© រក្សាសិទ្ធិដោយ thmeythmey.com