អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភាសា​អេ​ស្ប៉ា​ញ​ជាប់​លំដាប់​ទី​៤ ជា​ភាសា​មាន​អ្នក​និយាយ​ច្រើនជាងគេ​
16, Apr 2016 , 1:08 pm        
រូបភាព
 យោងតាម​របាយការណ៍​របស់  Statista​បង្ហាញថា​ភាសា​អង់គ្លេស គឺ​នៅតែ​ស្ថិតក្នុង​លំដាប់​ទី​១ ជា​ភាសា​ដែលមាន​អ្នក​និយាយ​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ ជា​រឿង​មិន​គួរឱ្យ​ចម្លែក​នោះទេ​ពីព្រោះ​ភាសា​នេះ​មាន​អ្នក​និយាយ​ដល់​ទៅ​១.៥​ពាន់​លាន​នាក់​។ ម្យ៉ាងទៀត ភាសា​អង់គ្លេស ក៏​ជា​ភាសា​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​ក្នុងការ​ទំនាក​ទំនងជា​ពិសេស​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​។​

 
​ចំណែកឯ​លំដាប់​ទី​២​បាន​ទៅលើ​ភាសា​ចិន​កុក​ងឺ​ដែលជា​ភាសាផ្លូវការ​របស់​ចិន តៃវ៉ាន់ និង​សិង្ហ​បុរី ជាមួយ​អ្នក​និយាយ​ចំនួន​១.១​ពាន់​លាន​នាក់​។ ចំពោះ​លំដាប់​ទី​៣ គឺ​ភាសា​ហិ​ណ្ឌី​របស់​ឥណ្ឌា​។ ភាសា​នេះ​មាន​អ្នក​និយាយ​ចំនួន​៦៥០​លាន​នាក់​។ 
 
​ជា​រឿង​គួរឱ្យកត់សម្គាល់​នោះ ភាសា​អេ​ស្ប៉ា​ញ​បាន​លោត​ផ្លោះ​មក​លំដាប់​ទី​៤ ជា​ភាសា​មាន​អ្នក​និយាយ​ច្រើនជាងគេ​។ ភាសា​អេ​ស្ប៉ា​ញ​មាន​អ្នក​និយាយ​ចំនួន​៤៥០​លាន​នាក់ ដែល​ភាគច្រើន​ជា​ប្រទេស​ធ្លាប់​ស្ថិតក្រោម​អាណានិគម​របស់ខ្លួន ដូចជា ម៉ិច​ស៊ិ​ច អា​សង់​ទីន និង​ស៊ី​លី​ជាដើម​។ ស្របគ្នា​នេះដែរ ភាសា​បារាំង​ស្ថិតក្នុង​លំដាប់​ទី​៥ ជាមួយ​អ្នក​និយាយ​៥៣០​លាន​នាក់​នៅលើ​ពិភពលោក ដែល​ភាគច្រើន​ជា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com