ជាតិ
ភ្នំពេញ​ចាប់​ផ្តើមស្ងប់ស្ងាត់ ឱកាស​ចូលឆ្នាំថ្មី​
13, Apr 2016 , 9:08 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គេហដ្ឋាន​ពលរដ្ឋ នៅតាម​មហាវិថី និង​វិថី​ភាគច្រើន​នៅ​រាជធានី ភ្នំពេញ ចាប់ផ្តើម​ស្ងាត់ជ្រងំ ពីថ្ងៃ​អង្គា​រ៍​ទី​១៣​ខែមេសា ជា​ឱកាស​ជិត​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​។ ពលរដ្ឋ​បាន​បិទ​ហាង និង​តូប​របស់​ពួកគេ​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​រាជធានី​ធ្លាប់​តែមាន​មនុស្ស​អ៊ូអរ និង​មាន​សភាព​មមាញឹក​នោះ ប្រែក្លាយ​ជាទី​ស្ងប់ស្ងាត់​។ ផ្លូវ​នានា ដែល​ធ្លាប់តែ​ប្រជាជន​ធ្វើ​ចរាចរណ៍​ណែនណាន់តាន់តាប់ បែរ​ជាមាន​អ្នកដំណើរ​មួយៗ​ដូចជា​ផ្លូវលំ​តាម​ជនបទ​។ ពលរដ្ឋ​ខ្លះ អាច​ចាក​ចេញទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ​បងប្អូន ខ្លះ​អាច​ទៅ​អង្គ​រស​ង្ត្រា​ន្ត​ខេត្តសៀមរាប និង​ខ្លះទៀត​អាច​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​។​





















Tag:
 ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com