ជាតិ
សង្គមជាតិ
ឧកញ៉ា ម៉ុង ឫទ្ធី បន់​ទេវតា​ឆ្នាំ​ថ្មី សុំទឹកភ្លៀង
13, Apr 2016 , 9:59 pm        
រូបភាព
រូបថតហ្វេសប៊ុក លោកឧកញ៉ា ម៉ុង ប្ញទ្ធី
រូបថតហ្វេសប៊ុក លោកឧកញ៉ា ម៉ុង ប្ញទ្ធី
ដោយ: ថ្មីៗ
លោក​ឧកញ៉ា ម៉ុង ឫទ្ធី អ្នកនយោបាយ និងជា​សេដ្ឋី​កសិកម្ម​មួយរូប​នៅ​កម្ពុជា បាន​បួងសួង​ទេវតា​ឆ្នាំ​ថ្មី ​ព្រះនាម​ម​ណ្ឌា​ទេវី ជួយ​ប្រទាន​ទឹកភ្លៀង ស្របពេល​អាកាសធាតុ​ប្រែប្រួលក្តៅហែង ក្នុងប្រទេស នៅ​រដូវប្រាំង។



បើតាម​ហ្វេ​ស​ប៊ុ​កលោក ម៉ុង ប្ញ​ទ្ធី លោក និង​កុមារពីរ​រូប ​បាន​អុជ​ធូប​បួងសួង ក្នុង​ពិធីទទួល​ទេវតា​ឆ្នាំ​ថ្មី ដូច​ប្រជាជន​សាមញ្ញ​ធម្មតា។ លោក​ឧកញ៉ា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្នុងពិធីទទួលទេវតាឆ្នាំថ្មី យ៉ាង​ដូច្នេះ​ថា៖«អុច​ធូប​បន់ស្រន់​ដល់​ទេវតា​ឆ្នាំ​ថ្មី​សុំ​សេចក្តីសុខ​គ្រប់ប្រការ​ដល់​មនុស្ស​ស​ត្វគ្រប់ៗរូប ។ ជាពិសេស​មួយទៀត​នោះ ក្នុង​ថ្ងៃ​ចូលឆ្នាំ​នេះ​សុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពីរ​បី​មេ​មក បើ​មិន​ដូច្នេះទេ​កូនចៅ​ពិត​ជាមាន​គ្រោះអាសន្ន​ធ្ងន់ធ្ងរ​ហើយ»៕


Tag:
 ម៉ុង ប្ញទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com