ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ចង់រាំ​បទ​រាំ​ញី​កែងជើង​ថ្ងៃនេះ
14, Apr 2016 , 8:52 am        
រូបភាព
សៀមរាប៖ ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សម្តេច ហ៊ុន សែន បាននិយាយថា សម្តេច​ចង់ «​រាំ​បទ​ញី​កែងជើង​» នៅថ្ងៃនេះ។ ក្នុងនោះដែរ សម្តេច​សង្ឃឹមថា ភរិយា​របស់​សម្តេច នឹង​ទិញ​ស្បែកជើង​ថ្មី​ឲ្យ​សម្តេច​មួយគូ ទុក​ក្រែង​សឹក​កែង​ស្បែកជើង។



ក្រៅពី​ប្រកាសថា នឹង​រាំ​បទ​ញី​កែងជើង​នៅថ្ងៃនេះ​ហើយ​នោះ ក្នុងនោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាសថា នឹងចូលរួម​រាំ​កម្សាន្ត​ជាមួយ​សិល្បៈករ សិល្បៈការី និង​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីលាន​ផ្សាយ​ផ្ទាល់​របស់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ។ យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនបាន​បញ្ជាក់​ពី​ពេលវេលា និង​ទីតាំង​ណាមួយ​ឲ្យ​ជាក់លាក់​នោះទេ។

បទ «រាំញីកែងជើង» របស់ផលិតកម្ម​ហង្សមាសដែល​ច្រៀងដោយ ងួន ចាន់ដេវិត ទទួល​ប្រជាប្រិយភាពនាំមុខគេនាឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីនេះ។ ទន្ទឹម​នឹងការកោតសរសើរចំពោះ​ការ​បង្កើតថ្មីនេះ មានអ្នក​ខ្លះ​រិះគន់​ថា បទនេះ ចម្លងមកពីបទថៃ ប៉ុន្តែ​អ្នក​រិះគន់ទាំងនោះ មិន​មាន​ភស្តុតាងបង្ហាញនោះឡើយ។



© រក្សាសិទ្ធិដោយ thmeythmey.com