ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អង្គរ​សង្ក្រាន្ត៖ លោក ពេជ្រ រ៉​ន អាយុ៥៩ឆ្នាំ​ក៏​ចូលរួម​ប្រណាំង​រទេះគោ​នឹង​គេ​ដែរ
14, Apr 2016 , 2:02 pm        
រូបភាព
សៀមរាប៖ លោក ពេជ្រ រ៉​ន អាយុ៥៩ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ប្រាសាទបាគង ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រណាំង​រទេះគោ​ដែរ​ឆ្នាំនេះ។ នេះ​ជា​ឆ្នាំ​ទី២ហើយ ដែល​លោក ពេជ្រ រ៉​ន បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ឆ្នាំនេះ លោក​បាន​នាំយក​គោ​ថ្មី ដែល​ទើបនឹង​ទិញ ដើម្បី​យកមក​ប្រកួត។ បើទោះជា​ឆ្នាំទៅ​មិន​ទទួលបាន​ពានរង្វាន់​នឹង​គេ​ក៏ដោយចុះ ប៉ុន្តែ​ឆ្នាំនេះ លោក ពេជ្រ រ៉​ន ក៏មាន​សង្ឃឹម​ខ្លះ​ដែរ។ ការប្រកួតប្រជែង​ជា​រឿង​មួយ អ្វីដែល​ជំរុញ​ឲ្យ​លោក ពេជ្រ រ៉​ន មក​ចូលរួម គឺ​ដើម្បី​ភាពសប្បាយ​រីករាយ និង​បំណង​ចង់​ថែរក្សា​រទេះគោ​ខ្មែរ ឲ្យ​នៅ​គង់វង្ស​ជា​រហូត​ទៅ។



ខាងក្រោម​នេះ​ជា​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មានថ្មីៗជាមួយ​លោក ពេជ្រ រ៉​ន នៅលើ​ទីលានប្រណាំង​រទេះគោ ក្របី ដែល​នឹង​ចាប់ផ្តើម​ប្រណាំង​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ មេសា នៅ​ផ្លូវ៦០ម៉ែត្រ






© រក្សាសិទ្ធិដោយ thmeythmey.com