ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គ្រឿងរណ្ដាប់ ចាក់ចេក និងកាច់បាយសី
18, Apr 2016 ,
8:14 am
រូបភាព
×
ដោយ:
សារព័ត៌មានថ្មីៗ
គ្រឿងរណ្ដាប់ ជាវត្ថុសក្ការៈដែលមិនអាចខ្វះបាន ក្នុងជំនឿរបស់ខ្មែរសម្រាប់ការរៀបចំ ពិធីបុណ្យទានផ្សេងៗ ហើយវត្ថុដែលសំខាន់បំផុតក្នុងការធ្វើគ្រឿងរណ្ដាប់គឺចេក។ ទាំងផ្លែ ទាំងស្លឹក និងដើម សុទ្ធតែអាចយកទៅប្រើប្រាស់បានទាំងអស់ ទៅតាមពិធី និងខ្លឹមសារនៃកិច្ចការនីមួយ។
ដោយចងរំលេចឲ្យឃើញពីសារៈប្រយោជន៍ ដែលមិនអាចខ្វះបានក្នុងជំនឿរបស់អ្នកស្រុកអង្គរ ទើបក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ ក្រុមការងារបានអញ្ជើញលោកយាយ លោកតា ដែលជាអ្នកស្រុកដើម កំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលពួកគាត់កំពុងអភិរក្សបានយ៉ាងល្អនូវប្រពៃណី ទំនៀមទម្លាប់បុរាណរបស់ពួកគាត់ផ្ទាល់ ដើម្បីរួមចំណែកក្នុងការរៀបចំកិច្ចពិធី ដែលពួកគាត់ធ្លាប់បានរៀបចំតាំងពីយូរលង់មកហើយរហូតមកទល់នឹងបច្ចុប្បន្ន។
ពួកគាត់នឹងរៀបចំកិច្ចពិធីដូចជា៖ ចាក់ចេក៖ គេតែងតែធ្វើឡើងនៅពេលមានពិធីបុណ្យទានធំៗ ជាលក្ខណៈគ្រួសារ ឬមួយជាពិធីបុណ្យរបស់សហគមន៍ជាដើម។ ចាក់ចេកគឺជាការយកស្រទបចេក មកចាក់ កាត់ឲ្យចេញជាក្បាច់ផ្កាភ្ញីផ្សេងៗ ហើយគេយកទៅចងផ្អោបនៅតាមសសរ ឬរបារបស់ទីតាំងជាទីគោរពសក្ការៈ សម្រាប់រៀបចំពិធីបុណ្យផ្សេង។ ស្រទបចេកដែលបានចាក់ចេញជារូបក្បាច់ ផ្កាភ្ញីផ្សេងៗនោះ គេត្រូវផ្គុំគ្របពីលើក្រដាស់ព័ណ៌ដើម្បីរំលេចឲ្យឃើញនូវក្បាច់ផ្កាចម្រុះព័ណ៌ផ្សេង។
កាច់បាយសី៖ នេះជាប្រភេទគ្រឿងរណ្ដាប់ដែលធ្វើពីដើមចេក ស្លឹកចេក និងផ្កាភ្ញីជាដើម។ ការកាច់បាយសីមានប្រភេទជាន់ថ្នាក់ទៅតាមទីតាំង និងលំដាប់នៃកិច្ចពិធី។ ហើយបច្ចុប្បន្ននេះ ក៏មិនសូវសំបូរអ្នកចេះរៀបចំបាយសីនេះប៉ុន្មានទេក្រៅពីចាស់ៗដែលនៅតាមវត្តអារាម និងអ្នកដែលតែងតែប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់បុរាណបានល្អ។
ក្បាច់ចេក និងបាយសីដែលធ្វើបាននៅទីនេះទាំងអស់ និងត្រូវដាក់តាំងបង្ហាញដល់សាធារណៈជនទូទៅដែលបាន មកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១។ នេះជា ឱកាសមួយដើម្បីផ្សព្វផ្សាយ មរតកបុរាណរបស់អ្នកស្រុកក្នុងឧទ្យានអង្គរ ដែលកិច្ចការទាំងអស់នេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានអង្គរទាំងមរតករូបី និងអរូបី៕
អត្ថបទ៖ លោក លឹម ស្រ៊ូ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
2 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
4 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម