ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌​៖មរណ​ភាព​នៃ​​លោក គង្គ​ ប៊ុនឈឿន គឺជាការបាត់​បង់​កវី​និពន្ធ​ដ៏ឆ្នើម​របស់​ខ្មែរ​
18, Apr 2016 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
នៅមុននេះ​បន្តិច​ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានចេញ​លិខិត​រំលែក​មរណទុក្ខ​គ្រួសារសពលោក គង្គ ប៊ុនឈឿន​ ដែលបានទទួលមរណៈភាពកាល​ពី​ព្រឹក​ថ្ងៃទី ១៧ ខែមេសា​។ សម្រាប់​ក្រសួង​វប្បធម៌​ការទទួលមរណភាព​របស់​​លោកកវីម្ចាស់​ស្ទឹង​សង្កែ​ គឺជា​ការបាត់​បង់​កវី​និពន្ធ​ដ៏ឆ្នើមមួយរូបរ​បស់ខ្មែរ ដែល​​បាន​ចូល​រួម​អភិរក្ស​ និងអភិវឌ្ឍ​ន៍វប្ប​ធម៌​ជាតិតាម​រយៈ​ស្នា​ដៃ​អក្ស​រ​សិល្បិ៍​របស់​លោក​។ 



នៅក្នុង​លិខិត​ចូល​រួម​មរណទុក្ខ​នៅរសៀល​ថ្ងៃទី ១៨ ខែមេសា​នេះ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ក៏បាន​ទទួល​ស្គាល់​ថា ទំនុកច្រៀង​ កំណាព្យ ប្រលោម​លោក និងស្នាដៃអក្សរ​សិល្បិ៍​ជាច្រើនទៀត បាន​ឆ្លុះ​បញ្ចាំងពី​តថភាពសង្គម និងជាចំណីអារម្មណ៍របស់​មហាជន​៕​ 

Tag:
 គង្គ ប៊ុ​ន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com