ជាតិ
សិល្បះ
១៧ មេសា ទិវា​មរណៈ ដោយ លោក គ​ង្គ ប៊ុន​ឈឿន​
18, Apr 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
១៧ មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​​ដ៏​ចុកចាប់​បំផុត​ដែល​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន ចងចាំ​ក្នុង​ជីវិត​។ ក្នុង​កម្រង​កំណាព្យ ដែលមាន​ចំណងជើង​ថា «​កម្ពុជា ខ្លងខែក​» លោក គ​ង្គ ប៊ុន​ឈឿន សរសេរ​រៀបរាប់​រឿង​ពិត​នៃ​ជីវិត​ខ្មែរ​ក្នុង​របប​វាលពិឃាត ដែលមាន​កំណាព្យ​ចំនួន​៣០​អត្ថបទ​ផ្សេងៗ​គ្នា​។​



​កំណាព្យ​ទី​៣០ នៅក្នុង​សៀវភៅ «​កម្ពុជា​ខ្លងខែក​» លោក គ​ង្គ ប៊ុន​ឈឿន បាន​សរសេរ​រៀបចំ​ទាក់ទង​នឹង​ថ្ងៃ​នៃ​ការមកដល់​នៃ​របប​វាលពិឃាត​។ កំណាព្យ​បទ​ពាក្យ​៥ ក្រោម​ចំណងជើង​ថា «១៧​មេសា ទិវា​មរណ​:» ត្រូវបាន​លោក គ​ង្គ ប៊ុន​ឈឿន សរសេរ​តាក់តែងឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០០៣ ។​

​ពេលនេះ ១៧​មេសា ឆ្នាំ​២០១៦ គឺជា​ថ្ងៃមួយ​ដែល​មិនអាច​បំភ្លេចបាន​នោះឡើយ​សម្រាប់​កូនចៅ គ្រួសារ​លោក គ​ង្គ ប៊ុន​ឈឿន និង​ប្រជា​ជាតិខ្មែរ​ទាំងមូល ពីព្រោះ​វា​ថ្ងៃ​នៃ​ការទទួល​មរណភាពរ​បស់​វីរ​កវីនិពន្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះ​។​



​កើត​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង លោក គ​ង្គ ប៊ុន​ឈឿន ជាប់​ឈ្មោះ​ជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា ជាពិសេស​ស្នាដៃ​ដែល​រំលេច​ឲ្យ​ឃើញ​ពី​សោភណភាព​ដ៏​ល្អ​ប្រណីត​នៃ​ខេត្តបាត់ដំបង និង​ស្ទឹង​សង្កែ នា​សម័យកាល​របស់លោក​។​

​ម្ចាស់​កវី​ស្ទឹង​សង្កែ​រូបនេះ បានទទួល​មរណភាព​កាលពី​ម៉ោង​៧​ព្រឹក​ម៉ោង​នៅក្នុង​ប្រទេស​ន័​រវេ ដែល​ត្រូវ​នៅ​ម៉ោង​១​រសៀល​ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​១៧​ខែមេសា​៕


Tag:
 គ​ង្គ ប៊ុន​ឈឿន
© រក្សាសិទ្ធិដោយ thmeythmey.com