ជាតិ
មហាអំណាច​ចិន​សម្ពោធ​រោងចក្រ​ផលិត​ស្ករស​នៅថ្ងៃនេះ​នៅ​ខេត្តព្រះវិហារ​
19, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ចិន​ជា​ប្រទេស​វិនិយោគ​ច្រើនជាងគេ និង​ផ្តល់ជំនួយ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ចិនប្រជាមានិត​បាន​វិនិយោគ​ច្រើន​នៅក្នុង​វិស័យ​កាត់ដេរ សំណង់ និង​វិស័យ​កសិកម្ម​។ នៅ​ថ្ងៃស្អែក រោងចក្រ​ចិន​ផលិត​ស្ករស​ពី​ទឹកអំពៅ​នឹង​ចាប់ផ្តើម​ដំណើការ​នៅក្នុង​ខេត្តព្រះវិហារ​។

 
​ក្រុមហ៊ុន​ចិន​ឈ្មោះ Rui Fen (Cambodia) international ចាប់ផ្តើម​សម្ពោធ​រោងចក្រ​ផលិត​ស្ករស​ពី​ទឹកអំពៅ​របស់ខ្លួន​នៅក្នុង​ខេត្តព្រះវិហារ​ហើយ​នៅ​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៦​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ខាងលើ​នេះដែរ​។ នេះ​បើ​យោងតាម​ប្រភព​នានា​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​។ 
 
​ការវិនិយោគ​លើ​រោងចក្រ​ផលិត​ស្ករស​នេះ ត្រូវបាន​គេ​វាយតម្លៃថា អស់​ទឹកប្រាក់​ប្រមាណ​ជា​៣៦០​លាន​ដុល្លារ​អាមេរិក​ជាមួយនឹង​សមត្ថភាព​ផលិតកម្ម​ចំនួន​២០០០០​តោន​ក្នុង​មួយថ្ងៃ​។ ទីផ្សារ​ដែល​ធំជាងគេ​សម្រាប់​ទីផ្សារ​ស្ករស​របស់​រោង​ចក្រ​ចិន​នេះ គឺ​អាស៊ី និង​អឺរ៉ុប​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com