ជាតិ
លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបទេស​លើក​ទី​៥ នៅ​ប៉េកាំង ប្រទេស​ចិន​
23, Apr 2016 , 9:00 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្កិ​ការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ចាក ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបទេស​លើក​ទី​៥ ចាប់ពី​ថ្ងៃទី ២៧ ដល់ ២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉េកាំង​។​


 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦​នេះ លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបទេស​លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្តឡើង រយៈពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង តប​តាម​ការអញ្ជើញ​របសលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​។ 
 
​តាម​ក្រសួង​ការបទេស កិច្ចប្រជុំ​នេះ នឹង​ផ្តោតលើ​កា​ពង្រឹង​គ្នា​ទៅវិញទៅមក​រវាង​សន្តិសុខ និង​ការអភិវឌ្ឍន៍ ការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ស្តី​ពិ ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​ការអនុវត្តន៍​វិធាន​ការកសាង​ទំនុកចិត្ត​ក្នុង​ក្របខ័ណ្ឌ​នានា នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត នៅ​អាស៊ី​។​
 
​ព្រមជាមួយ​គ្នា បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស កិច្ចប្រជុំ​នេះ គ្រោង​នឹង​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត នៅ​អាស៊ី ផងដែរ​។​
 
​បើតាម​ក្រសួងការបរទេស សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត នៅ​អាស៊ី គឺជា​វេទិកា​អន្តររដ្ឋាភិបាល​សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការជំរុញ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៅ​អាស៊ី​។ សន្និសីទ​នេះ ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៩៩ ។ សន្និសីទ​នេះ មាន​រដ្ឋ​សមាជិក​ចំនួន​២៦ រដ្ឋ​សង្កេតការណ៍​ចំនួន ៧ និង​អង្គការ​សង្កេតការណ៍​ចំនួន ៤ ៕

Tag:
 ប្រាក់ សុខុន​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com