អន្តរជាតិ
ប្រទេស​មហាអំណាច​យោធា​ដ៏រឹងមាំទាំង​២០​លើ​លោក​៖ អាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា​...
24, Apr 2016 , 10:40 pm        
រូបភាព
ដោយ: ធីតា
​សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន គឺជា​ប្រទេស​ដែលមាន​កម្លាំងយោធា​ដ៏​រឹងមាំ ទាំង​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស សព្វាវុធ និង​មធ្យោបាយ​ផ្សេងៗ ។ នេះ​បើតាម​ការចាត់​ថ្នាក់​រប​ស់​ភ្នាក់ងារ Credit Suisse ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហ្សួ​រិច​។

 
​ការចាត់​ចំណាត់ថ្នាក់​ផ្អែកទៅលើ​កត្តា​សំខាន់ៗ​ចំនួន​៦ ដែល​ក្នុងនោះ មាន កងកម្លាំង​ដែល​ប្រតិបត្តិការ​ផ្ទាល់ (៥​ភាគរយ​នៃ​ពិន្ទុសរុប​) រថក្រោះ (១០​ភាគរយ​) ឧទ្ធម្ភាគចក្រ​ចម្បាំង (១៥​ភាគរយ​) យន្តហោះ​យោធា (២០​ភាគរយ​) នាវា​ផ្ទុក​យន្តហោះ (២៥​ភាគរយ​) និង​នាវាមុជទឹក (២៥​ភាគរយ​)​។​
 
​ប្រទេស​ទាំង​២០​ដែលជា​មហាអំណាច​យោធា​លើ​ពិភពលោក​រួមមាន​៖
១. សហរដ្ឋអាមេរិក​៖ ថវិកា​៦០១​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១ ៤០០ ០០០​នាក់ រថក្រោះ ៨៨៤៨​គ្រឿង យន្តហោះ​សរុប ១៣៨៩២​គ្រឿង នាវាមុជទឹក ៧២​គ្រឿង​។​
 
២. រុស្ស៊ី​៖ ថវិកា​៨៤,៥​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៧៦៦ ០៥៥​នាក់ រថក្រោះ ១៥៣៩៨​គ្រឿង យន្តហោះ​សរុប ៣៤២៩​គ្រឿង នាវាមុជទឹក ៥៥​គ្រឿង​។​
៣.​ចិន ៖ ថវិកា​២១៦​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ២ ៣៣៣ ០០០​នាក់ រថក្រោះ ៩១៥០​គ្រឿង យន្តហោះ​សរុប ២៨៦០​គ្រឿង នាវាមុជទឹក ៦៧​គ្រឿង​។​
 
៤. ជប៉ុន ៖ ថវិកា​៤១,៦​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ២៤៧ ១៧៣​នាក់ រថក្រោះ ៦៧៨​គ្រឿង យន្តហោះ​សរុប ១៦១៣​គ្រឿង នាវាមុជទឹក ១៦​គ្រឿង​។​
 
៥. ឥណ្ឌា​៖ ថវិកា​៥០​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១ ៣២៥ ០០០​នាក់ រថក្រោះ ៦៤៦៤​គ្រឿង យន្តហោះ​សរុប ១៩០៥​គ្រឿង នាវាមុជទឹក ១៥​គ្រឿង​។​
 
៦. បារាំង​៖ ថវិកា​៦២,៣​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ២០២ ៧៦១​នាក់ រថក្រោះ ៤២៣​គ្រឿង យន្តហោះ​សរុប ១២៦៤​គ្រឿង នាវាមុជទឹក ១០​គ្រឿង​។​
 
៧. កូរ៉េខាងត្បូង​៖ ថវិកា​៦២,៣​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៦២៤ ៤៦៥​នាក់ រថក្រោះ ២៣៨១​គ្រឿង យន្តហោះ​សរុប ១៤១២​គ្រឿង នាវាមុជទឹក ១៣​គ្រឿង​។​
 
៨. អ៊ីតាលី​៖ ថវិកា​៣៤​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៣២០ ០០០​នាក់ រថក្រោះ ៥៨៦​គ្រឿង យន្តហោះ​សរុប ៧៦០​គ្រឿង នាវាមុជទឹក ៦​គ្រឿង​។​
 
៩. ចក្រភព​អង់គ្លេស​៖ ថវិកា​៦០,៥​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១៤៦ ៩៨០​នាក់ រថក្រោះ ៤០៧​គ្រឿង យន្តហោះ​សរុប ៩៣៦​គ្រឿង នាវាមុជទឹក ១០​គ្រឿង​។​
 
១០.​តួ​ក​គី​៖ ថវិកា​១៨,២​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៤១០ ៥០០​នាក់ រថក្រោះ ៣៧៧៨​គ្រឿង យន្តហោះ​សរុប ១០២០​គ្រឿង នាវាមុជទឹក ១៣​គ្រឿង​។​
 
១១.​ប៉ា​គី​ស្ថាន​៖ ថវិកា​៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៦១៧ ០០០​នាក់ រថក្រោះ ២៩២៤​គ្រឿង យន្តហោះ​សរុប ៩១៤​គ្រឿង នាវាមុជទឹក ៨​គ្រឿង​។​
 
១២.​អេ​ហ្ស៊ី​ប​៖ ថវិកា​៤,៤​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៤៦៨ ៥០០​នាក់ រថក្រោះ ៤៦២៤​គ្រឿង យន្តហោះ​សរុប ១១០៧​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។​
 
១៣.​តៃវ៉ាន់​៖ ថវិកា​១០,៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ២៩០ ០០០​នាក់ រថក្រោះ ២០០៥​គ្រឿង យន្តហោះ​សរុប ៨០៤​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។​
 
១៤.​អ៊ីស្រាអែល​៖ ថវិកា​១៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១៦០ ០០០​នាក់ រថក្រោះ ៤១៧០​គ្រឿង យន្តហោះ​សរុប ៦៨៤​គ្រឿង នាវាមុជទឹក ៥​គ្រឿង​។​
 
១៥. អូស្ត្រាលី​៖ ថវិកា​២៦,១​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៥៨ ០០០​នាក់ រថក្រោះ ៥៩​គ្រឿង យន្តហោះ​សរុប ៤០៨​គ្រឿង នាវាមុជទឹក ៦​គ្រឿង​។​
 
១៦. ថៃ​៖ ថវិកា​៥,៣៩​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៣០៦ ០០០​នាក់ រថក្រោះ ៧២២​គ្រឿង យន្តហោះ​សរុប ៥៧៣​គ្រឿង គ្មាន​នាវាមុជទឹក ។​
 
១៧. ប៉ូឡូញ​៖ ថវិកា​៩,៤​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១២០ ០០០​នាក់ រថក្រោះ ១០០៩​គ្រឿង យន្តហោះ​សរុប ៤៦៧​គ្រឿង នាវាមុជទឹក ៥​គ្រឿង​។​
 
១៨.​អាល្លឺម៉ង់​៖ ថវិកា​៤០,២​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ១៧៩ ០៤៦​នាក់ រថក្រោះ ៤០៨​គ្រឿង យន្តហោះ​សរុប ៦៦៣​គ្រឿង នាវាមុជទឹក ៤​គ្រឿង​។​
 
១៩.​ឥណ្ឌូនេស៊ី​៖ ថវិកា​៦,៩​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៤៧៦ ០០០​នាក់ រថក្រោះ ៤៦៨​គ្រឿង យន្តហោះ​សរុប ៤០៥​គ្រឿង នាវាមុជទឹក ២​គ្រឿង​។​
 
២០.​កាណាដា​៖ ថវិកា​១៥,៧​ពាន់​លាន​ដុល្លា​អាមេរិក​, កម្លាំង​សកម្ម ៩២ ០០០​នាក់ រថក្រោះ ១៨១​គ្រឿង យន្តហោះ​សរុប ៤២០​គ្រឿង នាវាមុជទឹក ៤​គ្រឿង​៕

Tag:
 មហាអំណាច​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com