ជាតិ
កវី​គ​ង្គ ប៊ុន​ឈឿន​៖ ចោរ​នៅ​ស្រុក​ខ្មែរ​
24, Apr 2016 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ
(​បទ​ពាក្យ​៧)

​ចោរ​នៅ​ស្រុក​ខ្មែរ​មាន​ច្រើនយ៉ាង ចោរ​កាច​ចោរ​កាង​អាង​កាប់​ចាក់​
​ចោរ​ធំ​ចោរ​តូច​លួច​តាម​ថ្នាក់ ចោរ​សោរ​ចោរ​ស័ក្តិ​ពាក់​លើ​ស្មា​។​
 
​ចោរលួច​ម៉ូតូ​ចោរលួច​ឡាន ចោរលួច​ឆ្នាំង​ចាន​លក់​ផឹកស្រា​
​ចោរ​មាន​ប៊ុ​យ​រ៉ូ​មាន​វីឡា ចោរ​កាប់​ព្រឹក្សា​លក់​ធ្វើ​មាន​។​
 
​ចោរលួច​នាំចូល​កាកសំណល់ ចោរ​លក់​ថ្នាំពុល​លក់​ថ្នាំញៀន​
​ចោរ​លក់​កញ្ឆា​លក់​អាភៀន ចោរ​ស្មេរ​ចោរ​ស្មៀន​លួច​Effectif​។​
 
​ចោរ​ល្អិត​ចោរ​ល្អោច​លួច​ឆ្នាំង​ចាន ពេល​គេ​ចាប់បាន​វាយ​បែក​ខ្ទិះ​
​ចោរ​កាលី​ប​លើ​មាន​ឡាន​ជិះ ចោរ​ក្បត់ជាតិ​នេះ រួច​រហូត​! ។

២០.១២.០១
​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន​(​កវី​ដងស្ទឹង​សង្កែ​)
 

© រក្សាសិទ្ធិដោយ thmeythmey.com