ពីនេះ ពីនោះ
តើ​គួរ​ធ្វើ​បែបណា​ទើ​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ជា​អមតៈ​?
08, Apr 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គូ​ស្វាមី​ដែល​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង ហើយ​មាន​សុខ​សុភមង្គល​ផង​នោះ មិនមែនជា​រឿង​ដែល​ងាយស្រួល​ក៏​សាង​នោះទេ​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​អាច​ស្ថិត​ជា​អមតៈ និង​ទទួលបាន​សេចក្ដីសុខ​យូរអង្វែង​បាន លុះត្រាតែ​ប្រតិបត្តិ​តាម​ចំណុច​មួយចំនួន​ដូចខាងក្រោម​៖



- ស្រឡាញ់គ្នា​ដោយ​ចិត្ត​និង​គំនិត មិនមែន​ស្រឡាញ់​ដោយ​ប្រើ​អារម្មណ៍​
- ចេះ​គោរព​ឲ្យ​តម្លៃ​គ្នា គ្រប់​ការគិត ការនិយាយស្ដី និង​ការធ្វើ​
- ចេះ​សរសើ​គ្នា និង​ធ្វើ​ឲ្យ​មាន​សុភមង្គល​កាន់តែខ្លាំង​ថែមទៀត​
- មាន​ភក្ដីភាព គឺជា​អ្វីដែល​ប្ដី​ប្រពន្ធ​ទាំងសងខាង​ត្រូវមាន​ជាដាច់ខាត​ចំពោះ​គ្នា​និង​គ្នា​
- ចេះ​រួមសុខទុក្ខ​ជាមួយនឹង​គ្នា​គ្រប់​គ្រា មិន​ថា​ក្រ មាន​ស្រួល លំបាក មាន​សុខ មានទុក្ខ​
- ចេះ​ដោះស្រាយ​បញ្ហា​ទាន់ពេល​នៅ​តូច កុំ​ទុក​ឲ្យ​រាលដាល​ធំ​ឡើង​ពិបាក​ដោះស្រាយ​
- ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក ទាំង​រូប​កាយ និង​ពាក្យសម្ដី​
- បំពេញ​កាតព្វកិច្ច​ជា​ស្វាមីភរិយា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​
- ចេះ​ជួយ​ការងារ​គ្នា មិន​ប្រកាន់​ឬ​រើសអើង​ការងារ​
- ឆ្លៀតពេល​ដើ​កម្សាន្ត​ជាមួយគ្នា​ទោះបី​ក្នុង​រយៈពេល​វែង ឬ​ខ្លី​ក៏ដោយ​
- ចេះ​ការពា​រគគ្នា​គ្រប់​គ្រា​ទាំង​នៅ​ជិតគ្នា ឬ​នៅ​ឆ្ងាយ​គ្នា​ក្ដី​
- មិនចេះ​ប្រចណ្ឌ​ហួសហេតុ ឬ​ប្រចណ្ឌ​ដោយ​គ្មាន​ហេតុផល ឬ​ស្ដាប់​ហេតុផល​តែ​ម្ខាង​
- ដើរតួ​ច្រើនយ៉ាង​ក្នុង​តម្រូវការ​គ្រួសារ​។​

​ប្រសិនបើ គូ​ស្វាមី​អាច​ប្រតិបត្តិ​តាម​អ្វីដែល​បាន​រៀបរាប់​ខាងលើ​បាន​នោះ​ជីវិត​គ្រួសារ​របស់​អ្នកនឹង​ទទួលបាន​សេចក្ដីសុខ សុភមង្គល​ជាក់​ជាមិនខាន​។ ទោះជា​យ៉ាងណា វា​មិន​ប្រាកដថា អាច​ទទួលបាន​មួយរយ​ភាគរយ ប៉ុន្តែ​វា​គឺជា​ចំណុច​គួរ​ពិចារណា​ដើម្បី​ជីវិត​គ្រួសារ​របស់​អ្នក​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​, រៀបរៀង​ដោយ​ភិក្ខុ  សុន ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com