ព័ត៍មានសុខភាព
សុខភាព៖ ទឹកដោះ​ម្តាយ ជួយ​ឲ្យ​កូន​ឆ្លាត​មែន​ទេ​?
04, May 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ជាការ​ពិត ទឹកដោះ​ម្តាយ អាចជួយ​ឲ្យ​កូន​លូតលាស់​បានល្អ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វៃ​ទៀតផង​។​


 
​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ជាធម្មតា ទារក​ដែល​កើតមុន​ថ្ងៃ​កំណត់ អាច​នឹង​ជួប​បញ្ហា​សុខភាព​ជាច្រើន ជាពិសេស ការលូតលាស់​ផ្នែក​ខួរក្បាល ហើយ​ទឹកដោះ​ម្តាយ ពិតជា​អាចជួយ​ពួកគេ​បាន​។​
 
​អ្នកស្រាវជ្រាវ​បាន​ថត​ស្កែ​ន MRI ដើម្បី​ចាប់យក ការវិវត្ត​របស់​ខួរក្បាល​កុមារ ហើយ​បាន​រកឃើញថា ខួរក្បាល​កុមារ​ដែល​បៅដោះ​ម្តាយ លូតលាស់​បានល្អ​។​
 
​ដូច្នេះ អ្នក​ម្តាយ​គ្រប់រូប គួរតែ​ព្យាយាម​បំបៅ​ដោះ​កូន ឲ្យ​បាន​យ៉ាងតិចណាស់ ៦ ខែ ដើម្បី​ជួយ​ឲ្យ​កុមារ មាន​សុខ​ភាពល្អ រឹងមាំ និង​ឆ្លាត​៕
 
 ​ត្រួត​ពី​និត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com