អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រព័ន្ធ​មី​ស៊ី​ល S-500 ត្រៀម​បម្រើ​វិស័យ​ការពារជាតិ​រុស្ស៊ី​
05, May 2016 , 8:19 am        
រូបភាព
រូបភាពតំណាង៖ ប្រព័ន្ធមីស៊ីល S-400
រូបភាពតំណាង៖ ប្រព័ន្ធមីស៊ីល S-400
ដោយ: ថ្មីៗ
​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឬ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​រុស្ស៊ី​ស៊េរី​ទំនើប S-500 នឹង​បង្ហាញខ្លួន​នៅពេល​ឆាប់ៗ​នេះ​។ ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ S-500  នឹង​ក្លាយជា​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​និង មាន​សមត្ថភាព​ខ្ពស់បំផុត​មួយ ហើយ​សូម្បីតែ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដូចជា F-35 , F-22 និង​យន្តហោះ​ទម្លាក់​គ្រាប់​B-2 របស់​អាមេរិក​ក៏​ពិបាក​គេច​ពី​ប្រព័ន្ធ​មី​ស៊ី​ល​នេះដែរ​។​


​ទាហាន​រុស្ស៊ី​សង្ឃឹមថានឹង​អាច​ទទួលបាន​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ស៊េរី​ទំនើប​និង​ចុងក្រោយ​បំផុត​ម៉ាក S-500 នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ​ក្រសួងការពារជាតិ​រុស្ស៊ី​មិនបាន​បញ្ជាក់​ច្បាស់​ទេ​ថា ថ្ងៃ​ណា​ឬ​ខែ​ណា​ដែល​សព្វាវុធ​នេះ​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​។ 
 
​យោងតាម​សារព័ត៌មាន Rossiya-24 លោក​ឧ​ត្ត​ម​សេនីយ៍ Viktor Gumyonny មេបញ្ជាការ​កងកម្លាំង​ការពារ​ដែនអាកាស​រុស្ស៊ី​បាន​ថ្លែងថា គម្រូ​ដំបូង​បំផុត​នៃ​ប្រព័ន្ធ​មី​ស៊ី​ល S-500 នេះ​នឹង​ត្រូវដាក់​ឲ្យ​កងទ័ព​រុស្ស៊ី​ប្រើប្រាស់​ឆាប់ៗ ហើយ​វា​នឹង​ក្លាយជា​សព្វាវុធ​ដែល​ទំនើប​និង​មាន​ប្រសិទ្ធភាព​បំផុត​ដែរ​ក្នុងចំណោម​សព្វាវុធ​លើ​ពិភពលោក​។ ហើយ​ប្រព័ន្ធ S-500 មួយ​កង​ដំបូង​នឹង​ត្រូវគេ​ពង្រាយ​ដើម្បី​ការពារ​ទីតាំង​សំខាន់ៗ​មានដូចជា​ក្រុង​ម៉ូស្គូ និង​តំបន់​ភាគ​ខាង​កណ្តាល​របស់​រុស្ស៊ី​ផងដែរ​។​
 
​បាញ់់​បាន​ចម្ងាយ​រហូតដល់​ជាង ៦០០​គីឡូម៉ែត្រ ដែល​វា​មានន័យថា​វា​អាច​កម្ទេច​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ឆ្លង​ទ្វីប​បាន​ថែមទៀត​។ រឿង​ដែល​សំខាន់​អាវុធ​នេះ​ក៏​អាចមាន​សមត្ថភាព​វាយប្រហារ​កម្ទេច​មី​ស៊ី​ល​ដែល​ហោះ​លើ​អាកា​សបាន​ចំនួន ១០​ព្រម​គ្នា​តែម្តង​។ ហើយ​បើតាម​គម្រោង​របស់​រុស្ស៊ី  មី​ស៊ី​លបាញ់​ចេញពី S-500 អាច​ហោះ​បាន​ល្បឿន​រហូតដល់​៥​គីឡូម៉ែត្រ​ក្នុង​វិនាទី​ឯណោះ​។​
 
​ក្រៅពី​អ្វីដែល​បាន​រៀបរាប់​ខាងលើ ប្រព័ន្ធ​មី​ស៊ី​ល S-500 នេះ​មាន​លក្ខណៈសម្បត្តិ​ពិសេស​ផ្សេងទៀត​ជាច្រើន ហើយ​លក្ខណៈសម្បត្តិ​មួយចំនួន​នោះ​ដូចគ្នា​ទៅនឹង​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាមេរិក​កំពុង​ប្រើប្រាស់ THAAD ផងដែរ​។ 
 
​សព្វាវុធ​ទំនើប​របស់​រុស្ស៊ី​នេះ វា​នឹង​កា្ល​យ​ជា​គ្រោះថ្នាក់​ធំ​សម្រាប់​ប្រទេស​លោកខាងលិច​ជាពិសេស​អាមេរិក​ផងដែរ​។ សូម្បីតែ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 និង F-35 រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 របស់​អាមេរិក​នោះ​ក៏​ពិបាក​គេច​ឲ្យ​ផុតពី​ប្រព័ន្ធ​មី​ស៊ី​ល​នេះដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com