បទយកការណ៍ / បទសម្ភាសន៍
សកល​វិទ្យាល័យ​ចិន​កំពុង​ចងក្រង​សុភាសិត​ខ្មែរ ហើយ​បកប្រែ​ទៅជា​ភាសា​ចិន​
07, May 2016 , 10:35 am        
រូបភាព
ប្រទេស​ចិន​-​ទីក្រុង Wuhan៖ លោក Li Xuan Zhi ជនជាតិ​ចិន​ដែលជា​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​នៃ​សកល​វិទ្យាល័យ​សិក្សា​ភាសាបរទេស​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន បាន​និយាយថា សកល​វិទ្យាល័យ​របស់​លោក​បាន និង​កំពុង​រៀបចំ​ចងក្រង​សុភាសិត​ខ្មែរ ហើយ​ត្រៀម​បកប្រែ​ទៅជា​ភាសា​ចិន​។ មិន​ត្រឹមតែ​ចងក្រង​សុភាសិត​ខ្មែរ​ទេ លោក Li Xuan Zhi បាន​បោះពុម្ពផ្សាយ​វចនានុក្រម​ខ្មែរ​-​ចិន និង​ចិន​-​ខ្មែរ​រួចហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​សាស្ត្រាចារ្យ​រូបនេះ កំពុង​រៀបចំ​បោះពុម្ព​វចនានុក្រម​បី​ភាសា​(​ចិន​-​ខ្មែរ និង​អង់គ្លេស​) មួយទៀត​នៅពេល​ខាងមុខនេះ​។ លោក Li Xuan Zhi ថា សុភាសិត គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ជនជាតិ​មួយ​។



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Li Xuan Zhi សាស្ត្រាចារ្យ​ភាសា​ខ្មែរ​នៃ​សកល​វិទ្យាល័យ​សិក្សា​ភាសាបរទេស​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន ពី​ទីក្រុង Wuhan នៃ​ប្រទេស​ចិន​ដូចតទៅ​៖






© រក្សាសិទ្ធិដោយ thmeythmey.com