អន្តរជាតិ
ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​ទៅកាន់​ឡាវ​
07, May 2016 , 3:32 pm        
រូបភាព
ដោយ:
 ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា លោក ធិ​ន ច អមដំណើរ​ដោយ​រដ្ឋមន្ត្រី​បរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បំពេញ​ទស្សនកិច្ច​សុ​ឆន្ទៈ​រយៈពេល​មួយថ្ងៃ នៅ​ថ្ងៃទី​០៦ ខែឧសភា ម្សិលមិញ ទៅកាន់​ប្រទេស​ឡាវ​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​ឡាវ ប៉ុន​ញ៉ា​ង វូ​រ៉ា​ចិត​។


ទស្សនកិច្ច​របស់លោក ធិ​ន ច និង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ទៅកាន់​ប្រទេស​ឡាវ​ដែល​ឆ្នាំនេះ​គឺជា​ប្រ​ធា ន​វិលជុំ​របស់​អាស៊ាន​ផងដែរ​នោះ គឺជា​លើកដំបូង​ហើយ​ដែល​ប្រមុខ​ដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា​បាន​ចាក ចេញ​ក្រៅប្រទេស​គិត​ចាប់តាំងពី​ឡើងកាន់​អំណាច​មក​។

បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ឡាវ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ឡាវ បាន​ព្រមព្រៀងគ្នា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា​លើ​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ អប់រំ និង ទេសចរណ៍​។ ជាពិសេស​នោះ ភាគី​ទាំងពីរ ក៏​គ្រោង​នឹង​បង្កើត​ជើងហោះហើរ​ដោយផ្ទាល់​រវាង ទីក្រុង​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

តាមពិតទៅ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា​ទៅកាន់​ឡាវ ក៏​ជា​ឱកាស​មួយ​នៃ​ការណែនាំ​ខ្លួន​រវាង​មេដឹកនាំ​ទាំងពីរ ដ្បិត ប្រទេស​ទាំងពីរ​សុទ្ធសឹង​ទើបតែ​ជ្រើសរើស​មេដឹកនាំ​ថ្មី​។​

លោក ធិ​ន ច បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​០១​ខែមេសា បន្ទាប់​ជ័យជម្នះ​ភ្លុក​ទឹក​ភ្លុក​ដី នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ចុងឆ្នាំ​២០១៥​។ រីឯ​លោក ប៉ុន​ញ៉ា​ង វូ​រ៉ា​ចិត​ដែលជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែមេសា​កន្លងទៅ​ផងដែរ​៕


Tag:
 ​មី​យ៉ាន់​ម៉ា​
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com