អន្តរជាតិ
អាមេរិក​៖ បុរស​ម្នាក់​លួច​កូន​សត្វ​ពស់​ដាក់​ក្នុង​ខោ​របស់ខ្លួន​
08, May 2016 , 7:39 pm        
រូបភាព
ដោយ: ធីតា
​នៅ​ក្រុង St. Petersburg រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​កន្លងមក បន្ទាប់ពី​គេ​បាន​លួច​យក​កូន​ពស់​មួយ​ក្បាល​ពី​ហាង​មួយ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន​។ សកម្មភាព​របស់​ចោរ​រូបនោះ ត្រូវបាន​បុគ្គលិក​ហាង​មើលឃើញ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​។​


​ជនល្មើស​ឈ្មោះ Travis Treder ត្រូវបាន​បុគ្គលិក​ហាង​លក់​សត្វ Animal House Pet Center នៅ​តំបន់ Saint Augustine នាំគ្នា​ព្រួត​ដៃ​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​មើលឃើញ​សកម្មភាព​យុវជន​រូបនេះ លួ​យ​យក​កូន​ពស់​មួយ​ក្បាល ដាក់ចូល​ក្នុង​ហោប៉ៅ​ឆ្វេង​របស់ខ្លួន​។​

​កូន​ពស់​ដែល Travis Treder ប៉ុនប៉ង​លួច​យក​នោះ មានតម្លៃ​ប្រមាណ​១៥០​ដុល្លារ​អាមេរិក​។ លោក Steve Silk ដែលជា​ម្ចាស់​ហាង បាន​រៀបរាប់ថា ពួកលោក​បាន​លួច​សង្កេត​តាមដាន​សកម្មភាព​រប​ស់ Travis អស់​២០​នាទី នៅមុន​ដែល​គេ​បាន​សម្រេចយក​ពស់​ដាក់​ចូល​ហោប៉ៅ​។​

Travis ព្យាយាម​រើ​បម្រាស់ និង​រត់​គេ​ចេញពី​ហាង ប៉ុន្តែ​បុគ្គលិក​ហាង​នាំគ្នា​ឃាត់​ជាប់​នៅមុខ​ទ្វារ​។ លោក Steve Silk បាន​អះអាងថា Travis ជា​មុខសញ្ញា​ចាស់ ដោយ​បុរស​ម្នាក់នេះ ធ្លាប់ធ្វើ​សកម្មភាព​លួច​២​លើក​រួចមកហើយ​នា​រយៈពេល​៩​ខែ​ចុង​ក្រោយនេះ ប៉ុន្តែ​ម្ចាស់​ហាង​មិនបាន​បញ្ជាក់ថា ចោរ​ប្រើប្រាស់​វិធីសាស្ត្រ​ដូចគ្នា ឬ​យ៉ាងណា​នោះឡើយ​៕




Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com