អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Huawei មានការ​ផ្តល់ជូន​ពិសេស រីឯ​តម្លៃ​វិញ កប់​!!!
12, May 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ច្នៃ​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​អតិថិជន និង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន ពិសេស​ផ្តល់នូវ​ការ​ផ្សារ ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​អតិថិជន និង​ដៃគូរ​ពាក់ព័ន្ធ ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​ដែល​ល្អ​បំផុត​ឆ្លើយតប​ទៅ​និង​តម្រូវការ​ចាំបាច់​របស់​ពិភពលោក​នា​សម័យ​បច្ចុប្បន្ននេះ​។​

​យោងតាម​របាយការណ៍​របស់​គេហទំព័រ​ក្រុមហ៊ុន Huawei បានអោយដឹងថា គិត​មក​ត្រឹម​ឆ្នាំ​២០១៤ Huawei ទទួលបាន​ចំណូល​ប្រមាណ ៤៦.៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​មាន​បុគ្គលិក​ចំនួន ១៤០,០០០ នាក់ ក្នុងនោះ​មាន​បុគ្គលិក​ប្រមាណ ៨២,៤៧១ នាក់​ដែលមាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​។ 

​យ៉ាងណាមិញ ដើម្បី​ជាការ​តបស្នង​ចំពោះ​អតិថិជន​ដែល​ធ្វើអោយ​ក្រុមហ៊ុន​ទទួលបាន​នូវ​ភាពល្បីល្បាញ និង​ជោគជ័យ​ដូច​សព្វថ្ងៃនេះ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា ដែលមាន​បណ្តាញ​ចែកចាយ និង​អ្នកតំណាង​លក់​ទូទាំង ២៥​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន មានការ​ផ្តល់ជូន​ដ៏​ពិសេស គឺ​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​គ្រប់​ផលិតផល​ទាំងអស់​។

​អតិថិជន​អាច​ទិញ​នូវ​ផលិតផល​ដែល​លោកអ្នក​ពេញចិត្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្នុងតម្លៃ​មួយ​រឹតតែ​ពិសេស​មិនគួរ​អោយ​ជឿ និង​មិន​ធ្លាប់មាន​ពីមុន​។​

​ពាក់ព័ន្ធ​ទៅ​និង​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ លោក Cody, ប្រធាន​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់​បន្ត (retail manager) របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បានអោយដឹងថា “​ការផ្តល់ជូន​ពិសេស​នេះ​គឺ​ដើម្បីអោយ​អតិថិជន​ទាំងអស់ ទាំង​អតិថិជន​ដែល​ធ្លាប់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​អតិថិជន​ដែល​ទើបតែ​មានបំណង​ចង់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​លើកដំបូង មានឱកាស​ទទួលបាន​នូវ​អ្វីដែល​ល្អ ពិសេស ងាយស្រួល​ប្រើប្រាស់ មិន​ស្មុគស្មាញ​ច្រើន បច្ចេកវិទ្យា​ថ្មីៗ​គុណភាព​ល្អ និយាយ​រួម​គឺ​ផ្តល់នូវ​បទពិសោធន៍​ដែល​ល្អៗ​នៅក្នុង​ជីវិត និង​ស្ទីល​ថ្មីៗ មិន​ច្រំ​ដែល​។​” លោក​បា​នប​ន្តែ​ម​ទៀតថា “ ហើយ​ពេលនេះ​វារឹតតែ​ពិសេស​ថែមទៀត ដោយសារតែ​ក្រុមហ៊ុន​បញ្ចុះតម្លៃ​លើ​ទូរ​សព្ទ​គ្រប់​ម៉ូ​ឌែ​ល គិត​ចាប់ពី​ថ្ងៃទី ៦​ខែឧសភា ឆ្នាំ​២០១៦​នេះ​តទៅ ដោយ​គ្មាន​កំណត់​នូវ​ការ​បរិច្ឆេទ​នៃ​ការបញ្ឈប់​ប្រូ​មូ​សិន​ពិសេស​នេះ​។ តើ​ទៅរក​ឯណា​បាន ទូរ​សព្ទ​មានគុណ​ភាពល្អ ស្អាត ទាន់សម័យ​ហើយ ថែមទាំង​តម្លៃ​សមរម្យ​ទៀត​? ខ្ញុំ​គិតថា មិនអាច​ទេ មិន​ងាយ​រក​បានទេ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​អតិថិជន​ទាំងអស់​ពិតជា​មិន​បណ្តោយអោយ​ឱកាស​ដ៏​កម្រ​រកបាន នេះ​កន្លងផុត​នោះទេ​។​”

​យោងតាម​សំដី និង​ការរៀបរាប់​របស់ លោក Cody, ប្រធាន​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់​បន្ត (retail manager) របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​ខាងលើនេះ បានបង្ហាញ​អោយឃើញ​ពី​ឆន្ទៈ និង​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន Huawei និង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ពី​សំណាក់​អតិថិជន​ទាំងអស់​មិន​ថា​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ក្នុងការ​ទទួលយក​នូវ​ការផ្តល់ជូន​ពិសេស​នេះ ពិសេស​ទាំង​ផលិតផល ពិសេស​ទាំង​តម្លៃ​។​

​ចង់ដឹងថា​តើ​ក្រុមហ៊ុន Huawei ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស​យ៉ាងណា​នោះ ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​លម្អិត​អំពី​ម៉ូ​ឌែ​ល និង​តម្លៃ​៖

​ឈ្មោះ​ផលិតផល​    ​តម្លៃ​មុនពេល​បញ្ចុះតម្លៃ​    ​តម្លៃ​ក្រោយពេល​បញ្ចុះតម្លៃ​
Huawei  GR5​            ​       259$​                               ​239$
Huawei G7Plus​    ​           329$​                               ​299$
Huawei P8 lite​    ​              195$​    ​                         179$
Huawei GR3​    ​                 209$​    ​                          185$
Huawei Y6Pro​    ​              174$​                               ​165$
Huawei Y6 (2GB)​             ​144$​                              ​135$
Huawei Y6 (1GB)​    ​    ​      123$
G Play Mini​    ​                    ​159$
Huawei Y5C​                      ​84$​    ​                             79$


​អំពី​ក្រុមហ៊ុន Huawei Consumer BG
​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង ១៧០   ហើយ​កំពុង​ត្រូវបាន​ប្រើប្រាស់​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវបាន​រៀបចំឡើង​លើទឹក​ដី​សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣  ដែល​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​និង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) ។​ល​។ បណ្តាញ​របស់ Huawei នៅ​ជុំវិញ​សកលលោក ត្រូវបាន​បង្កើតឡើង អស់​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់​ជូន​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រើប្រាស់​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com.kh
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer

​អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​
​លេខ​ទូរ​សព្ទ​៖ 010 44 99 06
​អ៊ីមែល​៖
[email protected]
( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com