ជាតិ
លោក អ៊ូ វីរៈ​៖«​ពី​ដើម ខ្ញុំ​និយាយ​គេ​ស្អប់​ខ្ញុំ​ច្រើនណាស់​...​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​កុំ​ធ្វើ​អ្នកវិភាគ​»
12, May 2016 , 5:19 pm        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា នេះ លោក អ៊ូ វីរៈ បាន​ចូល​បំភ្លឺ​ជុំវិញ បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពី បទ​បរិហារកេរ្តិ៍ នៅ សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទោះបីជា​ពេលនេះ លោក​កំពុង​រង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ ប៉ុន្តែ​លោក​បាន​អះអាងថា លោក​នៅ​បន្តការងារ​ជា​អ្នកវិភាគ​ជុំវិញ​រឿង​សង្គម និង​នយោបាយ​នៅ​កម្ពុជា ដែលជា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ដដែល​។ 



​និយាយ​ទាំង​ទឹកមុខ​ស្ងួត លោក អ៊ូ វីរៈ ដឹងខ្លួន​ថា ការនិយាយ​របស់លោក​កន្លងមក មាន​អ្នក​ស្អប់​ច្រើនជាង​អ្នក​ស្រលាញ់​។ ប៉ុន្តែ​លោក​បញ្ជាក់​ថាបើ​ចង់​ឲ្យ​គេ​ស្រឡាញ់ កុំ​ធ្វើជា​អ្នកវិភាគ​។ អ្នកវិភាគ​ចាស់វស្សា​រូបនេះ​បាន​និយាយថា ការវិភាគ​ប្រកាន់​ជំហរ​មិន​លម្អៀង ឃើញ​ខុស ថា​ខុស ឃើញ​ត្រូវ ត្រូវ​សរសើរ​ទើប​ប្រទេសជាតិ​រុងរឿង​។​

​សូម​ស្តាប់​សំឡេង​លោក អ៊ូ វីរៈ





Tag:
 អ៊ូ វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com