ពីនេះ ពីនោះ
ល្បិច​«​កំបាំង​មេឃ​ឆ្លង​សមុទ្រ​»​ជោគជ័យ​ជា​ទេវតា បរាជ័យ​ជា​អណ្ដើក​ក្នុង​ស្នូក​
14, May 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​កំបាំង​មេឃ​ឆ្លង​សមុទ្រ​» គឺជា​ល្បិច​ដែលមាន​ការរៀបចំ​គម្រោង​ការ​ល្អិតល្អន់ មាន​ទិសដៅ​ច្បាស់លាស់​ដើម្បី​ប្រលែង​លេង​និង​អ្នកដទៃ​។ ល្បិច​នេះ តាម​សុភាសិត​និយាយថាៈ ឆ្លង​ផុត​សមុទ្រ​និង​ក្លាយជា​ទេវតា​។​

​មនុស្ស​ម្នាក់​ពេលដែល​ទទួលរង​ការគៀបសង្កត់ ឬក៏​ថិ​ត​នៅក្នុង​បរិយាកាស​មិន​អំណោយផល ហើយ​មានបំណង​ដណ្ដើមយក​ភាពម្ចាស់ការ ផ្លាស់ប្ដូរ​ពី​គ្រោះកាច​មក​គ្រោះជា​វិញ​នោះ គឺ​ងាយ​និង​កើតមាន​គំនិត​បែប កំបាំង​មេឃ​ឆ្លង​សមុទ្រ​នេះ​ណាស់​។ ពីព្រោះ​ល្បិចកល​នេះ គឺ​ប្រើប្រាស់​នៅពេលដែល​សត្រូវ​ភ្លេចខ្លួន ធ្វេសប្រហែស​តែមួយ​ប៉​ព្រិច​ភ្លែ​ក​ប៉ុណ្ណោះ ហើយ​វា​មិន​ប្រាកដថា​ជាមាន​ការ​គំរាម​គំហែង ឬ​ផ្ដល់​គ្រោះថ្នាក់​ដោយផ្ទាល់​ចំពោះ​គូរ​សត្រូវ​នោះទេ ល្បិច​នេះ​ងាយស្រួល​ក្នុងការ​អនុវត្ត ហើយក៏​ងាយ​ទទួលផល​ផងដែរ​។​
 
​ល្បិច​នេះ​ផ្ដើមចេញពី​ការបោកប្រាស ប្រសិនបើ​ធ្វើបាន​សម្រេច នោះ​អ្នក​និង​ក្លាយជា​ទេវតា​(​ឈ្នះ​) តែបើ​អនុវត្ត​មិនបាន​សម្រេច អ្នក​និង​ក្លាយជា​អណ្ដើក​ក្នុង​ស្នូក​។​
 
​អាស្រ័យហេតុនេះ នៅពេលដែល​អនុវត្ត​ល្បិចកល​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ពិចារណា​ឲ្យ​បាន​ដិតដល់ ធ្វើ​ឲ្យ​បាន​រហ័ស អនុវត្ត​លាក់​ការណ៍​បំផុត បើ​មិន​ដូច្នេះ​ទេ ពិតជា​បំផ្លាញ​ខ្លួនឯង​ហើយ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ ល្បិច​ទល់​មេឃ​, ប្រែ​សម្រួល​ដោយ លោក គឹម ឃាង​
 

© រក្សាសិទ្ធិដោយ thmeythmey.com