ព័ត៍មានសុខភាព
សុខភាព៖ គន្លឹះ​ងាយៗ តែ​អាច​ច្រោះ​ជាតិពុល ក្នុង​ខ្លួន​បាន​យ៉ាង​ស្រួល​
16, May 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​របប​អាហារ​ដែល​អាច ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​បាន អាចមាន​ច្រើន​ប្រភេទ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​និយាយថា វា​អាច​នឹង​មិនមាន​សារៈសំខាន់ ហើយក៏​ប្រហែលជា​មិន​ផ្តល់ សុខភាព​ផងដែរ​។

 
​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ និង​ជីវជាតិ បាន​ណែនាំ​នូវ​វិធី ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន តាមបែប​ធម្មជាតិ ដូចខាងក្រោម​នេះ ៖
​-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​-ញ៉ាំ​ផ្លែឈើ និង​បន្លែ​ពី ៥ ទៅ ៩ ដង​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ ហើយ​ចូរ​ជ្រើសរើស​បន្លែ​ពណ៌​បៃតង ខ្ទឹមបារាំង ខ្ទឹមស និង​តែ​បៃតង​
​-ចូរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​ផ្លែឈើ​ឲ្យ​បាន​ច្រើន​
-​បើសិនជា​អ្នក មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ចូរ​ជ្រើសរើស​ប្រើ​អាហារ​បំប៉ន​
​-លុបបំបាត់​ជាតិពុល ដោយសារតែ​មេរោគ​ក្នុង​ពោះវៀន តាមរយៈ​ការ​ញ៉ាំ​អាហារ ដូចជា គីម​ឈី និង​យ៉ា​អួរ ឬ​អ្នក​ក៏​អាច​ប្រើប្រាស់ ផលិតផល​ប្រូ​បាយ​អូ​ទិច ដែលមាន​គុណភាព​បាន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com