ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ម្ចាស់មេដាយអាស៊ានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ដើម្បីឈានទៅរកជើងឯកពិភពលោក
16, May 2016 ,
7:39 pm
រូបភាព
×
ដោយ:
ថ្មីៗ
កីឡាករ យី សរសារិទ្ធ ម្ចាស់មេដាយប្រាក់លើវិញ្ញាសាជាក្រុម នៃព្រឹត្តិការណ៍ជើងឯកអាស៊ានកីឡាសូហ្វតិន្នីសឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ីបានប្តេជ្ញាថា ខ្លួននឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានទៅរកម្ចាស់ជើងឯកពិភពលោក។ ការប្តេជ្ញានេះធ្វើឡើងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កីឡាករកីឡាការិនីដែលដណ្តើមបានមេដាយពីការប្រកួតជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីដើមខែឧសភា។
កីឡាករ យី សរសារិទ្ធ ក្រោយពីដណ្តើមានមេដាយប្រាក់ពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ី កាលពីដើមខែឧសភា បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានទៀតទាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែរីកចម្រើនសម្រាប់ត្រៀមចូលរួមប្រកួតលំដាប់ពិភពលោក ហើយរូបគេរំពឹងថា នឹងអាចក្លាយជាម្ចាស់ជើងឯកពិភពលោកនៅថ្ងៃអនាគត។ ការប្តេជ្ញានេះ បន្ទាប់រូបគេទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ១,២លានរៀល កាលពីម្សិលមិញ។
កីឡកររួបនេះបានសម្តែងអារម្មណ៍សប្បាយរីករាយ និងសាទរដល់ក្រសួងមហាផ្ទៃចំពោះប្រាក់រង្វាន់នេះ ហើយរូបគេបានបន្ថែមថា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនេះមិនត្រឹមតែជួយផ្តល់ការលើកទឹកចិត្ត និងជំរុញរូបគេឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃថែមទៀតផង ពោលគឺជួយដោះស្រាយលើការចំណាយទិញសម្ភារៈដែលបំពេញឲ្យការហ្វឹកហាត់ និងសម្ភារៈមួយចំនួនទៀត។
ជាមួយគ្នានេះ កីឡាការិនី ម៉េត ម៉ារីយ៉ាន ម្ចាស់មេដាយប្រាក់ និងសំរឹទ្ធបានបញ្ជាក់ថា៖«ការផ្តល់ប្រាក់រង្វាន់នេះ វាជួយជំរុញ និងលើកទឹកចិត្តខ្ញុំឲ្យខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀត។ ហើយវាជួយផ្គត់ផ្គង់ទៅលើសម្ភារៈហ្វឹកហាត់របស់ខ្ញុំថែមទៀតផង»។ គួរបញ្ជាក់ថា ម៉ារីយ៉ាន ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសម្តេច ស ខេង ចំនួន១,២លានរៀលផងដែរ។
ទន្ទឹមនឹងនេះ លោក ជា ប៊ុនហេង ប្រធានប្រតិភូ និងជាគ្រូបង្វឹក ទទួលបាន២លានរៀល ឬឯគ្រូជំនួយ២នាក់ទៀតគឺលោក ម៉ាសាតូ អូហ្គីវ៉ារ៉ា និងលោកស្រី ស្រ៊ុន ប៊ុនណារី ទទួលបានម្នាក់២លានផងដែរ។ ចំណែកកីឡាករកាន់ សោភ័ណ្ឌ, ឯក ចំរើន,ឌឹម សម្បត្តិ និង ជា សែនវិស្សុត ដែលដណ្តើមបានមេដាយប្រាក់វាយជាក្រុមទទួលបានម្នាក់ ១,២លានរៀល និងកីឡាការិនី បូរ ទីងហ៊ុយ និងកីឡាករ សាយ សុខចិត្រា ទទួលបាន ១,២លានរៀល និង៨០ម៉ឺនរៀលតាមលំដាប់។
នាពិធីប្រគល់ប្រាក់រង្វាន់នោះដែរ លោក ជា ប៊ុន ហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ថា៖«សម្រាប់ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន កីឡាករកម្ពុជាម្នាក់អាចដណ្តើមបានមេដាយរហូតដល់ទៅ៣គ្រឿង ប៉ុន្តែប្រាក់រង្វាន់លើកទឹកចិត្តសម្តេច ស ខេង ឲ្យតែមួយប៉ុណ្ណោះ។ ហើយសម្តេច ស ខេង តែងតែជួយឧបត្ថម្ភដល់កីឡាករកីឡាការិនីកម្ពុជា ទាំងការហ្វឹកហាត់ និងការចេញទៅប្រកួតនៅក្រៅប្រទេស កត្តានេះបានធ្វើឲ្យកីឡាសូហ្វតិន្នីសកម្ពុជាដែលទើបបង្កើតក្រោយគេ អាចដណ្តើមបានមេដាយច្រើនជាងគេ»។
គួរបញ្ជាក់ថា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចំណាយថវិកាប្រមាណជាជាង ១៥លានរៀល ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី ដែលដណ្តើមបានមេដាយពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន ឆ្នាំ២០១៦ នៅម៉ាឡេស៊ី។ ហើយសម្រាប់ការប្រកួតនេះដែរ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយចំនួន១០ គឺប្រាក់៣ លើវិញ្ញាសាជាក្រុម វាយគូនារី និងឯកត្តជននារីអាយុក្រោម១៤ឆ្នាំ និងសំរឹទ្ធចំនួន៧ ហើយបើគិតជាគ្រឿងវិញមានចំនួន១៨គ្រឿង គឺមេដាយប្រាក់ចំនួន៩ និងសំរឹទ្ធចំនួន៩គ្រឿង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សូហ្វតិន្នីស
ជា ប៊ុន ហេង
យី សរសារិទ្ធ
ម៉េត ម៉ារីយ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
3 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
5 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
6 ថ្ងៃ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម