ពីនេះ ពីនោះ
​ទម្លាប់​ត្អូញត្អែរ រួញរា ជា​ដំណើរ​រាំងស្ទះ​នៃ​ភាពជោគជ័យ
20, May 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទម្លាប់​ខ្លាច​មុខ ខ្លាច​ក្រោយ ញញើតញញើម មិន​ដាច់​ស្រាច់ គឺជា​ទម្លាប់​របស់​បុគ្គ​ល​អន់ថយ​។ ចំណែក​ឯង​ចរិត ឫកពា​ត្អូញត្អែរ ធ្វើការ​ងារ​នេះ​ថា​ពិបាក ធ្វើការ​ងារ​នោះ​ថា​មិន​ស្រួល ធ្វើការ​ងារ​នេះ​ថា​មិនចេះ គឺជា​ឥរិយាបថ​មួយ​ដែល​បំផ្លាញ​ផ្លូវ​ទៅរក​ពន្លឺ​នៃ​ភាពជោគជ័យ​។​



​វា​ជា​រឿង​ធម្មតា​ទេ នៅពេលដែល​មនុស្ស​ម្នាក់​ធ្វើការ​ងារ​យូរ​ម៉ោង ហើយ​មាន​លក្ខណៈ​ថប់​អារម្មណ៍ ឬ​ធុញទ្រាន់​និង​ការងារ​។ ប៉ុន្តែ​សកម្មភាព​បែបនេះ​វា​មិនមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការងារ​ទេ គឺ​គ្រាន់តែ​ទៅ​លំហែ​អារម្មណ៍​ខ្លះ បុគ្គល​នោះ​និង​មាន​ទឹកចិត្ត​ធ្វើ​ការងារ​ឡើងវិញ​។ ប៉ុន្តែ អារម្មណ៍​នឿយហត់ ធុញទ្រាន់ ឬ​មិន​អាចធ្វើ​អ្វីមួយ​បាន ហើយ​ត្អូញត្អែរ  វា​នឹង​រារាំង​ចិត្តគំនិត​របស់​អ្នក មិន​ឲ្យ​ធ្វើ​អ្វី​ទៅមុខ​រួច​បានឡើយ​។ ព្រោះថា ភាគច្រើន នៃ​សកម្មភាព​នេះ​វា​គ្រាន់តែ​ជា​លេស​មួយ ដែលថា​បុគ្គល​នោះ​មិនអាច​ធ្វើទៅ​រួច​ប៉ុណ្ណោះ​។ ដោយហេតុថា​គ្មាន​អ្នកណាម្នាក់​ដែល​មិនដឹងថា គ្មាន​កិច្ចការ​អ្វីមួយ​ដែល​មិនអាច​ធ្វើ​ទៅរួច​នោះទេ គ្រាន់តែ​វា​តម្រូវ​ឲ្យ​អ្នក​ចំណាយពេល​យូរ​បន្តិច ការតាំង​ចិត្ត អត់ធ្មត់ និង​ភាព​ឆ្លា​ត់​វៃ​តែប៉ុណ្ណោះ​។​

​ហេតុនេះ ចូល​កុំ​ព្យាយាម​បង្កើត​ទម្លាប់​បែបនេះ ក្នុងការ​ដឹកនាំ​ជីវិត​របស់​អ្នក​។ ជីវិត​របស់​អ្នក​និង​កាន់តែ​បរាជ័យ ប្រសិនបើ​អ្នក​មិន​ព្រម​ផ្លាស់ប្ដូរ​ផ្នត់គំនិត​។ ចំណែកឯ​ភាព​ថោកទាប​របស់​បុគ្គល ក៏​ស្ថិតនៅត្រង់​ផ្នត់គំនិត​ដូចគ្នា​។ ផ្នត់គំនិត​វិជ្ជមាន​និយម​នាំទៅរក​ជោគជ័យ ឯង​អវិជ្ជមាន​និយម​ចំពោះ​ខ្លួនឯងបាន​ត្រឹម​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​វិប្បដិសារី​៕


© រក្សាសិទ្ធិដោយ thmeythmey.com