ពីនេះ ពីនោះ
ងាយៗ ដើម្បី​យល់សប្ត ឃើញ​អ្វីដែល​អ្នក​ចង់ឃើញ​
19, May 2016 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នក​កំពុងតែ​លួច​ស្រឡាញ់ គេ​ម្នាក់​នោះ​មែន​ទេ​? ហើយ​សូម្បីតែ​ពេលយប់ ក៏​អ្នក​ប្រាថ្នា​ចង់​សុបិន​ឃើញ គេ​ម្នាក់​នោះដែរ មែន​អត់​?
​អឺ​ចឹ​ង សាកល្បង​វិធីសាស្ត្រ​នេះ​មើល ក្រែង​មានសំណាង​យល់សប្ត​ឃើញ​គេ​។​


 
១. ចូល​គេង​លឿន​បន្តិច​
២. គ្រប់គ្រង​របប​អាហារ​
​នោះ​គឺ​មានន័យថា កុំ​ញ៉ាំ​ឆ្អែត​ពេក ឬ​តិចពេក ដើម្បី​គេង​លក់បាន​ស្រួល​។​
៣. កុំ​មាន​ស្ត្រេ​ស​
​កង្វល់ ឬ​ទុក្ខលំបាក​នានា អាច​ប៉ះពាល់​ដល់​ដំណេក ដូច្នេះ វា​មិន​ងាយ​ជួយ​ឲ្យ​អ្នក យល់សប្ត​ឃើញ​អ្វី ដែល​អ្នក​ប្រាថ្នា​នោះទេ​។​
៤. ទម្លាប់​សម្រាក​អារម្មណ៍​
​ចូរ​រំសាយចិត្ត និង​ធ្វើខ្លួន​ឲ្យ​សប្បាយ តាមរយៈ​ការតាំង​សមាធិ ឬ​ហាត់​យូ​ហ្កា​ជាដើម​។​
៥. ដាក់​ផ្កាកូឡាប នៅក្បែរ​គ្រែ​គេង​
​ក្លិន​របស់​ផ្កា អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ហើយ​គេង​លក់បាន​ស្រួល​។​
៦. គេង​ឲ្យ​បាន​គ្រប់គ្រាន់​
​គេង​មិន​ស្កប់ ឬ​បាន​តិច ធ្វើ​ឲ្យ​សុបិន​ត្រូវបាន​កាត់ផ្តាច់​។​
៧. ផ្តោតអារម្មណ៍ ទៅលើ​អ្វីដែល​អ្នក​ចង់​យល់សប្ត​ឃើញ​
​ពាក្យចាស់​ពោលថា គិត​អី បាន​ហ្នឹង ដូច្នេះ ការប្រមូល​អារម្មណ៍ ឬ​គិត​អំពី​រឿង​ទាំងនោះ នឹង​អាចធ្វើ​ឲ្យ​អ្នក ជួប​វា​នៅពេល​គេង​លក់​។​
៨. គេង​ក្នុង​បន្ទប់​ងងឹត​
​បើ​ចង់​គ្រប់គ្រង​សុបិន ត្រូវ​គេង​ក្នុង​បន្ទប់ ដែល​គ្មាន​ពន្លឺ​ចេញចូល​៕
 
ផ្តល់សិទ្ធិដោយ  www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com