ពីនេះ ពីនោះ
ទាព្រៃ​ក្បាល​ឆ្នូត​ស​
21, May 2016 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ទាព្រៃ​ក្បាល​ឆ្នូត​ស ជា​ពពួក​ទា​ដែលមាន​មាឌតូច​មាំ ចំពុះ​ប្រផេះ​ជាំ​។ ចំពោះ​សត្វ​ឈ្មោល ក្បាល​របស់​វា មាន​ពណ៌​ត្នោត​ចាស់ មាន​ចិញ្ចើម​ស​ធំ ស្លាបមាន​ពណ៌​ប្រផេះ ស្រាល និង​មាន​ស្លាប​ឆ្លុះ​ពណ៌​ខៀវ​ចាំង​។ ចំណែក​សត្វ​ញី​វិញ គ្មាន​ចិញ្ចើម​ស​ទេ និង​មាន​ឆ្នូត​ខ្មៅ​កាត់​តាម​ភ្នែក និង​ក្រោម​ភ្នែគ​ស្របគ្នា ផ្នែគ​ខ្នង​មាន​ពណ៌​ប្រផេះ និង​មាន​ពណ៌​ស​នៅ​ខាងចុង​រោម​។ បក្សី​នេះ​ភាគច្រើន​រស់នៅ​តាម​តំបន់​វាល​ភ​គ់ រុក្ខជាតិ បឹង ស្រះ និង​តំបន់ដីសើម​ផ្សេងៗ​។ ទាព្រៃ​ក្បាល​ឆ្នូត​ស ក៏​ជា​ប្រភេទ​បក្សី​ដែល​ស្ថិតនៅក្នុង​ប្រភេទ​បក្សី​ដែរ​កម្រ ហើយ​វា​មិនសូវ​សម្បូរ​បង្ហាញ​វត្ត​មាននៅ​រដូវប្រាំង​ឡើយ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

© រក្សាសិទ្ធិដោយ thmeythmey.com