ពីនេះ ពីនោះ
ស្ថាប័ន​មួយ​មិនអាច​រីកចម្រើន​លឿន​បានឡើយ បើ​បុគ្គលិក​គ្មាន​បេស​សកម្ម​រួម
21, May 2016 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​។ នេះ គឺជា​សុភាសិត​ខ្មែរ​ដែល​បាន​បង្កើត​តាំងពី​យូរយា​ណាស់​មកហើយ​។ ទោះបីជា​មនុស្ស​គ្រប់គ្នា ចេះ ចាំ សុភាសិត​នេះ​គ្រប់គ្នា​ក៏ដោយ ក៏​មនុស្ស​ជាទូទៅ នៅតែ​មិន​សាមគ្គី​គ្នា​ដដែល​។ ការមិន​សាមគ្គី​គ្នា​នេះហើយ ដែល​នាំ​ឲ្យ​ស្ថាប័ន​មួយ​មិនអាច​រីកចម្រើន​ទៅមុខ​បាន​លឿន​។



​គ្មាន​ទ្រឹស្តី​ធ្លាក់​ពីលើ​មេឃ​ណាមួយ​ដែល​អាចជួយ​ស្ថាប័ន​ឲ្យ​រីកចម្រើន​បាន​លឿន​ឡើយ បើ​បុគ្គលិក​ថ្នាក់ក្រោម​ទាំងអស់​គ្មាន​ទស្សនវិស័យ ឬ​បេស​សកម្ម​រួមគ្នា​នោះ​។ បើ​ម្នាក់ៗ​រវល់​តែ​គិត​រឿង​អត់​ប្រយោជន៍ ឬ​ឈ្លោះ​គ្នា​រឿង​កំប៉ិកកំប៉ុក អង្ករ​កំប៉ុង កុំ​និយាយ​ឡើយ​រឿង​អភិវឌ្ឍ​ស្ថាប័ន​ឲ្យ​លឿន​បាន​។ បើ​ម្នាក់ៗ​រវល់​តែ​ច្រណែន​គ្នា កុំ​និយាយ​ឡើយ​រឿង​ស្ថាបនា​ស្ថាប័ន​ឲ្យ​ខ្ពស់ត្រដែត​បាន​ឲ្យ​សោះ​។ សរុបសេចក្តី​មក សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com