ពីនេះ ពីនោះ
សត្វ​កន្ថឹក ជា​ប្រភេទ​សត្វ​ទិវាចរ​
22, May 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ ប្រភេទ​នេះ​មាន​ប្រវែង​ក្បាល​-​ដងខ្លួន ១៣៥-២០៥​ម​.​ម កន្ទុយ​មាន​ប្រវែង​ពី ១២៥-១៩៥​ម​.​ម និង​មាន​ទម្ងន់​ពី ៨៣-១៨៥​ក្រាម​។ វា​មាន​រូបរាង​ដូច​កំប្រុក​ដោយមាន​កន្ទុយ​វែង​សំពោង និង​មាន​ច្រមុះ​វែង​ហើយ​ស្រួច​។ ខ្នង និង​កន្ទុយ​មាន​ពណ៌​ត្នោត​ចាស់ ចំណែកឯ​ពោះ​មាន​ពណ៌​ត្នោត​ស្រាល​។ ដូចគ្នា​នឹង​ប្រភេទ​ផ្សេងទៀត​ដែរ នៅក្នុង​អំបូរ​នេះ វា​មាន​ឆ្នូត​តូច​ពណ៌​លឿង​ស្រាល​នៅលើ​ស្មា​។


 
​ជីវសាស្ត្រ​៖ ប្រភេទ​នេះ​ត្រូវបាន​ប្រទះឃើញ​នៅតាម​ទីជម្រក​ផ្សេងៗ​ជាច្រើន​ចាប់ពី​ព្រៃស្រោង ព្រៃរបោះ ចុ​ល្ល​ព្រឹក្ស រហូតដល់​ចំការ​។ វា​ភាគច្រើន​រស់នៅ​លើ​ដើមឈើ តែ​វា​រក​ចំណី​នៅលើ​ដី​។ វា​ជាស​ត្វ​ទិវាចរ (​រកស៊ី​នៅពេល​ថ្ងៃ​) ហើយ​ចំណីអាហារ​របស់​វា​រួមមាន​សត្វល្អិត ពីងពាង ជន្លេន និង​ផ្លែឈើ​។ 
 
​រប៉ាយ​រស់នៅ​៖ ប្រភេទ​នេះ​មាន​វត្ត​មាននៅ​គ្រប់​ទីកន្លែង​នៅក្នុង​ព្រៃ​ប្រទេស​កម្ពុជា​។ ហើយ​ពួកវា​ក៏​ត្រូវគេ​ប្រទះឃើញ​ផងដែរ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស ភូមា ថៃ ឥណ្ឌូចិន ចិន​ភាព​ខាងត្បូង និង​អា​សាម​។ 
 
​ស្ថានភាព​អភិរក្ស​៖ ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com