ពីនេះ ពីនោះ
តើ​ពាក្យ «​សមាគតរដ្ឋ​» មានន័យ​ដូចម្ដេច​?
26, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « សមាគតរដ្ឋ »​ដូចខាងក្រោម​៖



​ពាក្យ​«​សមាគតរដ្ឋ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) មានន័យថា រដ្ឋ​ដែល​ចូលរួម​ផ្ដុំ​ជាមួយគ្នា គឺ​រដ្ឋ​ផ្សេងៗ​គ្នា ដូច​យ៉ាង​ឥណ្ឌូចិន ដែល​ប្រមូលផ្ដុំ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ដាក់​ឲ្យ​នៅក្រោម​អំណាច​នៃ​អគ្គទេសាភិបាល​បារាំងសែស​នៅពេល​មុន​បាន​ឯករាជ្យ​ជាដើម​។​

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com