អត្ថបទពាណិជ្ជកម្ម
មាន​គេហទំព័រ​ផ្ទាល់ខ្លួន សម្រាប់​អាជីវកម្ម​លោកអ្នក​
10, Jun 2016 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​លោកអ្នក​មិនចាំបាច់​មាន​ក្រុមហ៊ុន ឬ​រោងចក្រ​តំបាញ​ធំៗ ប៉ុន្តែ​មាន​វិធី​ជាច្រើន​សម្រាប់​លោកអ្នក​ច​ង់​ចាប់ផ្តើម អាជីវកម្ម​ក្នុង​ពិភព​តំបាញ​បាន ព្រោះ​ការលក់​ផលិតផល​តំបាញ​ពិតជា​មានការ​ពេញនិយម​យ៉ាងខ្លាំង លើ​ទីផ្សារ បច្ចុប្បន្ន​។ ប៉ុន្តែ​មាន​កត្តា​មួយចំនួន​លោកអ្នក​ត្រូវ​រៀបចំ​មុន​ចាប់ផ្តើម​ផលិត​ដូច​ ការរៀប​គំរូ​ម៉ូត​អោយ​ទាក់ទាញ និង ការជ្រើសរើស​វត្ថុធាតុដើម និង​ពណ៌​ទាក់ទាញ សម្រាប់​ការងារ​ផលិត​តំបាញ​របស់​លោកអ្នក ។

លោកអ្នក​អាច ផលិត​ក្រណាត់​ប៉ាក់​សម្រាប់​លំអរ​ខ្នើយ ប៉ាក់​សម្រាប់​ដាក់តាំង​លំអ​លើ​ជញ្ជាំង  ឬ​ក្រណាត់​សម្រាប់​លំអ​ឧបករណ៍ ផ្សេងៗ ឬ​ឧបករណ៍​ក្មេង​លេង​ជាដើម​។ លើសពីនេះ​ការផលិត​ក្រណាត់​ប៉ាក់​សម្រាប់​លំអរ អាច​នឹង​បត់បែន​ទៅតាម ចំណូលចិត្ត​របស់​ភ្ញៀវ រដូវ​កាល និង​ការដាក់​លំអ​រលើ​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​

​តើ​លោកអ្នក​អាច​លក់​ផលិតផល​តំបាញ​ទាំងនេះ​ដោយ​វិធី​ណា​? អាជីវកម្ម​ជាច្រើន​ត្រូវការ​គម្រោង​ផែនការ​ទីផ្សារ សម្រាប់​លក់​ផលិតផល​នេះ ប៉ុន្តែ​លោកអ្នក​ក៏​អាច​លក់​ផលិតផល​ទាំងនេះ​ដោយ​មិនចាំបាច់​មាន​សិ​ទិ្ធ​លក់ ​អនុញ្ញាត​ពី ហាង​ធំៗ​នោះទេ​។ ប្រសិនបើ​លោកអ្នក​លក់​ផលិតផល​តាម​គេហទំព័រ​ផ្ទាល់ខ្លួន​នោះ សូមកុំ​ភ្លេច​ដាក់​ព័ត៌មាន​ខ្លីៗ​តែ មាន​ភាព​ទាក់ទាញ និង​អាសយដ្ឋាន​ព្រមទាំង​ព័ត៌មាន​លំអិត​សម្រាប់​ទំនាក់ទំនង​ផង​។ ការរៀបចំ​ទំនិញ នេះ​អោយ មាន​ភាព​ទាក់ទាញ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​។ តួយ៉ាង​ដូចជា​ការរៀប​ចំ​របស់ ផ្សារ ទំនើប​ហ្គី​ន​ម៉​ល (Green Mall: www.greenmall.com.kh) គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​សម្រាប់ អតិថិជន​ដែល​ចូល​មើល​ក្នុង​គេហទំព័រ​ខ្លួន​។ ដូចនេះ​លោកអ្នក​ត្រូវ​រៀបចំ​រូបភាព​របស់​ផលិតផល​អោយមាន​ភាព ទាក់ទាញ និង​មាន​បង្ហាញ​ទី​តាំងហាង​លោកអ្នក​អោយបាន​ច្បាស់​នៅលើ​គេហទំព័រ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទាក់ ទង​នឹង​ផលិតផល ព្រមទាំង​ព័ត៌មាន​ទំនាក់ទំនង​ដូចជា​ឈ្មោះ និង​អាសយដ្ឋាន​ទំនាក់ទំនង​ជាដើម​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com