ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រស់ សា​រ៉ុ​ម នឹងធ្វើ​សន្និសីទកាសែត ដើម្បី​សូមទោស​គ​.​ជ​.​ប
10, Jun 2016 , 12:23 pm        
រូបភាព
​ភ្នំពេញ​៖ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សុំទោស​សមាជិក គ​.​ជ​.​ប ជា​សាធារណៈ ដែល​លោក ចោទថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​។ សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ។​



​ដើម្បី​បង្ហាញ​ទំនួល​ខុសត្រូវ​របស់ខ្លួន លោក រស់ សា​រ៉ុ​ម មិន​រារែក​ក្នុងការ​សារភាព​កំហុស ដែល​បាន​ប្រព្រឹត្ត​ចំពោះ​សមាជិក​គ​.​ជ​.​ប នោះទេ​។ ជាងនេះទៀត លោក នឹង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ស្ថាប័ន​គ​.​ជ​.​ប ឡើយ​វិញ តាមរយៈ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​សប្តាហ៍​ក្រោយ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក រស់ សា​រ៉ុ​ម បាន​ផ្ញើ​សារ​ទៅកាន់​បញ្ញវន្ត និង​មន្ត្រី​សង្គម​ស៊ីវិល រួមទាំង​អ្នកនយោបាយ​គ្រប់​គណបក្ស ឲ្យ​មាន​ភាពក្លាហាន ក្នុងការ​ទទួលស្គាល់​កំ    ​ហុ​ស​​របស់ខ្លួន ដើម្បី​ធ្វើជា​គំរូ​ល្អ​ក្នុងសង្គម​។ ប្រធាន​សមាគម​រូបនេះ ​បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​វា​មិន​ថោកទាប​អ្វី​ទេ ដែល​យើង​ហ៊ាន​សារភាព​កំហុស​របស់​យើង​»​។ 
 
​បន្ទាប់ពី​ដឹង​កំហុស​របស់ខ្លួន ដែល​ប្តឹង​សមាជិក​គ​.​ជ​.​ប ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន បាន​សុំទោស​បុគ្គល ដែល​ខ្លួន​ចោទប្រកាន់ តាមរយៈ​លិខិត​មួយច្បាប់ រួច​ម្តង​ហើយ​។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប លើកឡើងថា ការទទួល​កំហុស​បែប​នេះ បង្ហាញ​ពី​ភាពទន់ភ្លន់​ និង​ការ​ភ្ញាក់រឭក ដែល​គ​.​ជ​.​ប គួរ​អន់ឱន​ឱ្យបាន ហើយ​មិន​យកទោស​ពៃរ៍ ពី​លោក រស់ សា​រ៉ុ​ម នោះទេ​។​
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ លើកឡើងថា ដើម្បី​ស័ក្តិ​សម​ទៅនឹង​កំហុស​របស់ខ្លួន លោក រស់ សា​រ៉ុ​ម គួរតែ​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សូមទោស​និង​សាង​ភាព​ស្អាតស្អំ​ឲ្យ​ស្ថាប​ន័គ​.​ជ​.​ប ឡើងវិញ ព្រោះ​កាលពី​លោក​ចោទប្រកាន់ គ​.​ជ​.​ប ក៏​ធ្វើ​តាមរយៈ សន្និសីទ​សារ​ព័ត​មាន​ដែរ​។ 
 
​កាលពី​ថ្ងៃ​២ ខែមិថុនា លោក រស់ សា​រ៉ុ​ម បាន​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ស៊ើបអង្កេត​លើ​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប ៤​រូប ដែល​លោក សង្ស័យថា​រួមគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។ មន្ត្រីជាន់ខ្ពស់​ដែល លោក រស់ សា​រ៉ុ​ម ប្តឹង គឹ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​, លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ​.​ជ​.​ប​, លោក ហង្ស ពុទ្ធា សមាជិក​និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប រួមទាំង​លោក ម៉ៅ សុភា​រិ​ទ្ធ ដែលជា​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប​។ ប៉ុន្តែ ពាក្យបណ្តឹង​របស់លោក រស់ សា​រ៉ុ​ម ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាល់​ចោល ដោយសារតែ​រក​មិនឃើញ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា អ្នក​ទាំង​៤​រូប បាន​ប្រព្រឹត្ត​អំពើពុករលួយ​៕
 

Tag:
 គជប​
  ហង្ស ពុទ្ធា​
  រស់ សា​រ៉ុ​ម
© រក្សាសិទ្ធិដោយ thmeythmey.com