ពីនេះ ពីនោះ
នរណា ជា​អ្នកបង្កើត​ពាក្យ​«​ទស្សនវិជ្ជា​»មុនគេ?
11, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ពិ​តាករ (PYTHAGORE) ជា​ទស្សនវិទូ និង​គណិតវិទ្យា​ដ៏​ល្បី​ម្នាក់​។ គាត់​ជា​អ្នកបង្កើត​ពាក្យ​«​ទស្សនវិជ្ជា​» ដែល​ភាសា​ក្រិច​ហៅថា «​ហ្វី​ឡូ​ហ្សូ​ហ្វី​យ៉ា​» ឲ្យ​ប្រើ​មុនគេ​នៅ​សតវត្ស​ទី​៩ មុន​គ្រិស្តសករាជ ដែល​មានន័យថា «​ស្នេហា​គតិ​វិញ្ញូ​»​។ ពាក្យ «​គតិ​វិញ្ញូ​» នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់ថា «​អ្នកដឹង​ច្បាស់​, អ្នកដឹង​ហេតុ​ផ្សេងៗ (​អ្នកប្រាជ្ញ​)»​។​



​ពិ​តាករ ជា​ជន​ដែល​ប្រកបដោយ​ចរិយា​ស​ម្ប​តិ្ត និង​គុណធម៌​ល្អ​ប្រពៃ​។ សិ​ល​ធម៌​ដែល​ពិ​តាករ​បាន​ចែក​គឺ​៖
១. គោរព (​អាទិទេព​, វិ​រ​ជន និង​ឪពុកម្តាយ​)
២. មនុស្ស​ទាំងអស់​ជា​បងប្អូន​
៣. តាំង​ជា​ម្ចាស់​ចិត្ត​របស់ខ្លួន​
៤. ស្រឡាញ់​យុតិធម៌​, អត់ធ្មត់​, អត់ធន់​, ខន្តី និង​ព្យាយាម​
៥. មាន​ទ្រព្យសម្បតិ្ត​ល្មមតែរ​ស់បាន​ហើយ​
៦. អំពើ​ដែល​ធ្វើ​ទៅហើយ​ត្រូវ​រម្លឹក​ឡើងវិញ ដើម្បី​ពិចារណា​រកហេតុ​ផល​ខុស និង​ត្រូវ​៕

[​ដកស្រង់​ពី​សៀវភៅ មេរៀន​សង្ខេប​ទស្សនវិជ្ជា​ថ្នាក់​ទី​១១ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ នង ប៊ុនហេង​]

© រក្សាសិទ្ធិដោយ thmeythmey.com