ពីនេះ ពីនោះ
តើ​ពាក្យ «​អាល័ក្ស​» មាន​អត្ថន័យ​ដូចម្ដេច​?
12, Jun 2016 , 7:20 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « អាល័ក្ស​» មាន​អត្ថន័យ​ដូចខាងក្រោម​៖



​ពាក្យ​«​អាល័ក្ស​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​សំ​.) មានន័យថា ឈ្មោះ​ក្រុម​អ្នករាជការ​មួយក្រុម​ក្នុង​ព្រះបរមរាជវាំង​មានមុខ​ការ​ជា​អ្នក​កត់ត្រា​ប្រាក់​ព្រះរាជ​ទ្រព្យ​ផ្សេងៗ ព្រមទាំង​ការបើក​ដាក់​គ្រប់​ចំពូក​ផង មានការ​ទាក់ទង​ប្រាស្រ័យ​គ្នា​រឿយៗ​ជាមួយនឹង​ព្រះ​ឃ្លាំងៈ ក្រុម​អាល័ក្ស ឬ​ក្រុមព្រះ​អាល័ក្ស​(​សម័យ​បច្ចុប្បន្ន រួម​ចូលក្នុង​ក្រុម​រាជាយុត្តកៈ​, ខ្មែរ​សម័យបុរាណ​ច្រើន​សរសេរ​ជា អាល័ក្ខណ៍ ឬ​អាល័ក្សណ៍​)៕

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com