ពីនេះ ពីនោះ
​ទោម ជា​​បក្សី​ដែលមាន​ខ្លួន​ពណ៌​ស្វាយ​លាយ​ខៀវខ្ចី-​ក្រ​ម៉ៅ, ចំពុះ​ធំ, ជើង​ក្រហម បំពង​ក​ខៀវខ្ចី​
12, Jun 2016 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​ទោម ជា​ប្រភេទ​បក្សី​ដែលមាន​ខ្លួន​ពណ៌​ស្វាយ​លាយ​ខៀវខ្ចី និង​ក្រ​ម៉ៅ ចំពុះ​ធំ និង​ជើង​ពណ៌​ក្រហម បំពង​ក​ពណ៌​ខៀវខ្ចី​។ ទោម​មាន​ពីរ​ប្រភេទ គឺ ប្រភេទ poliocephalus ដែលមាន​មាឌធំ​ជាង​ប្រភេទ Viridis ។ បក្សី​នេះ​រស់​តាម​តំបន់​វាលភក់​រុក្ខជាតិ ពិសេស​នៅតាម​រុក្ខជាតិ​អណ្ដែត​ទឹក និង​ស្រូវ​ឡើង​ទឹក តំបន់​វាលទំនាប​។ ជា​រៀងរាលឆ្នាំ ទោម ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែកុម្ភៈ ដល់​ខែមិថុនា និង​មាន​ចំនួន​ពង​ចាប់ពី​៣ ទៅ​៧​ក្នុង​មួយ​រដូវ​៕



ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



© រក្សាសិទ្ធិដោយ thmeythmey.com