ពីនេះ ពីនោះ
រាជឆ្ពឹស អាច​ព្យាបាល​មុខរបួស ខ្ទួយ ខ្យាដំរី​ខាំ ឬ​ពស់​ចឹក​
12, Jun 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
រាជឆ្ពឹស ជា​ព្រឹក្ស​មួយ​ប្រភេទ​កម្ពស់ ពី​១០ ទៅ​១៥​ម៉ែត្រ ដុះ​ក្នុងព្រៃ​ល្បោះ នៃ​អាស៊ី​ក្ដៅ​។ គេ​និយម ដាំ​ដើម​នេះ​តាម​វិថី​នានា ព្រោះ​មាន​ផ្លែ​ក្លិនក្រអូប អាច​យកមក​អប់​ស្លឹក​ថ្នាំជក​ផងដែរ​។ សាច់ និង​ផ្លែ​ព្រមទាំង​សំបក​សម្រាប់​ស៊ី​ជាមួយ​ម្លូ​ជំនួស​ស្លា​។ បណ្ដូលឈើ​នេះ​អាច​បរិភោគ សំបក​សម្រាប់​ផ្សំ​ធ្វើ​ឱសថ​ព្យាបាល​មុខរបួស ដែល​កើត​ឡើយ​ដោយ ខ្ទួយ ខ្យាដំរី​ខាំ ឬ​ពស់​ចឹក​បាន​។ គ្រាប់​យក​ធ្វើ​ថ្នាំ​បញ្ចុះ​។ រុក្ខជាតិ​នេះ ជា​ប្រភេទ​ឈើ​រឹង​ណាស់ គេ​ទុក​សម្រាប់ធ្វើ​សសរផ្ទះ ឬ​ប្រដាប់ប្រដា​ភ្ជួរស្រែ​៕



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



© រក្សាសិទ្ធិដោយ thmeythmey.com