ពីនេះ ពីនោះ
ប្រចៀវ​ស៊ីសាច់ ចំណី​របស់​វា​មាន​សត្វ​ពស់ កណ្តុរ ប្រចៀវ​គ្នា​វា​...!
12, Jun 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រចៀវ​ពីរ​ប្រភេទ​ដែល​ស្ថិតនៅក្នុង​អំបូរ Megaderma ។ ពួកវា​ជា​ប្រចៀវ​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ ដែល​រកស៊ី​ចាប់​ចំណី​ជា​ប្រភេទ​សត្វ​តូចៗ ដូចជា​ប្រភេទ​ពស់​តូចៗ កណ្តុរ​តូចៗ និង​ប្រភេទ​សត្វល្អិត​មួយចំនួន ហើយ​វា​ក៏​ស៊ី​សត្វ​ប្រចៀវ​តូចៗ​គ្នា​វា​ផងដែរ​។



​ភិនភាគ និង​ជីវសាស្ត្រ​៖ ប្រចៀវ​ប្រភេទ​នេះ​មាន​ស្លឹកត្រចៀក​ធំ​រាង​មូល​ស្តួច​នៅ​ផ្នែក​គល់ និង​មាន​ច្រមុះ​រាងដូចជា​បន្ទះ​ដុះ​ខ្ពស់​ឡើងលើ​។ វា​មាន​រោម​ពណ៌​ប្រផេះ​ទៅ​ពណ៌​ត្នោត ហើយ​មាន​កន្ទុយ​មិន​វែង ហួស​ពី​ប្រវែង​ដងខ្លួន​។ វា​មាន​ប្រវែង​ក្បាល​-​ដងខ្លួន ៦៥-១៤០​ម​.​ម កំភួនដៃ​៥០-១១៥​ម​.​ម​។ ពួកវា​មាន​ថ្គាម​ធំ​មាំ​ខ្លាំង ហើយ​ជារឿយៗ វា​តោង​សំ​យ៉ុង​ខ្លួន​នៅតាម​មែកឈើ​ដើម្បី​ចាំបាច់​ចំណី​ហើរ​មក​ជិត​វា​។

​រប៉ាយ​រស់នៅ​៖ ប្រភេទ​ប្រចៀវ​នេះ​ត្រូវបាន​គេ​ឃើញ​មាននៅ​គ្រប់​តំបន់​ព្រៃស្រោង​ក្នុងប្រទេស​កម្ពុជា​។ ប្រភេទ​នេះ​រស់នៅ​ឯក​កោ ឬ​ជា​ហ្វូង​ចាប់ពី ៥០-១០០​ក្បាល ដែល​គេ​បាន​រកឃើញ​វត្តមាន​វា​នៅតាម​រូងភ្នំ ប្រហោង​ដើមឈើ និង​ក្នុង​បំពង់​លូ​ប​ង្អូ​រ​ទឹកធំៗ​។

​ស្ថានភាព​អភិរក្ស​៖ ជា​ប្រភេទ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​បង្គួរ​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com