បទយកការណ៍ / បទសម្ភាសន៍
រិទ្ធី លំអរ​ពេជ្រ ធានា​ស្ថិរភាព​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ទន្ទឹមនឹង​ស្នើ​ឲ្យ​មានការ​គាំទ្រ​
12, Jun 2016 , 6:12 pm        
រូបភាព
ក្រោយពី​ដឹង​ពី​ស្ថានភាព​យ៉ាប់យ៉ឺន​របស់ សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ស្ថាបនិក​បុណ្យ​ភូមិ កញ្ញា រិទ្ធី លំអរ​ពេជ្រ និង​ក្រុមយុវជន​ភ្លើង​គប់ បាន​ផ្តួចផ្តើម​បង្កើត​គម្រោង​មួយ​ដែល​ឈ្មោះថា​«៥​ពាន់​រៀល ដើម្បី​ជីវិត​ល្ខោនស្បែក​»​។ លំអរ​ពេជ្រ ធានាថា​គម្រោង​មួយ​នេះ នឹង​អាច​បន្ត​និរន្តរភាព​របស់​សមាគម​ក្នុង​រយៈពេល​៦​ខែ​ទៅមុខ​។ ទឹកប្រាក់​ចំនួន​៥​ពាន់​រៀល​របស់​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ គឺមាន​ទំហំធំធេង​បំផុត​សម្រាប់​ដង្ហើម​របស់​ល្ខោនស្បែក​។ នេះ​ជាការ​បញ្ជាក់​របស់​យុវតី​វ័យ​២៤​ឆ្នាំ​រូបនេះ ដែល​អះអាងថា​ខ្លួន​មិន​ចង់ឃើញ​ឡើយ យុវជន​ខ្មែរ ឬ​ប្រជាពលរដ្ឋ ខ្មែរ បានត្រឹមតែ​និយាយថា ខ្លួនឯង​មាន​មោទនភាព​ជា​ខ្មែរ តែ​គ្មាន​ការចូលរួម គ្មាន​ការ​សាមគ្គី​គ្នា​ថែរក្សា​អ្វី​ដែលជា​របស់​ជាតិ​។ លំអរ​ពេជ្រ ចាត់ទុកថា នោះ​គឺជា​មោទនភាព ដែល​ខុសឆ្គង​។



​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា​ខន ចំប៉ា និង កញ្ញា រិ​ទ្ធិ លំអរ​ពេជ្រ ដូចតទៅ​៖







© រក្សាសិទ្ធិដោយ thmeythmey.com