ពីនេះ ពីនោះ
ពពូលទឹក​
13, Jun 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពពូលទឹក ជា​ប្រភេទ​បក្សី​ដែលមាន​មាឌធំ​ដូច​ក្ងាន សំបុរ​ត្នោត ចំពុះ​ធំ​លឿង​ស្រួច ផ្នែក​ខ្នង​ពណ៌​ប្រផេះ​ជាំ​។ ប្រភេទ​បក្សី​នេះ ចំពោះ​បក្សី​ឈ្មោល ក​ខ្មៅ  ឆ្នូត​ស ចំណែក​ប្សី​ញី កស​ឆ្នូត​ខ្មៅ​។ ជាទូទៅ វា​រស់នៅ​តំបន់​ព្រៃ​តាម​ទន្លេ ព្រៃ​លិច​ទឹក  ព្រៃកោងកាង និង​មាន​ភាគច្រើន​នៅ​បឹង​ទន្លេសាប ព្រមទាំង​តំបន់​ជុំវិញ​បឹង ហើយ​រស់នៅក្នុង​សភាព​ស្ងប់ស្ងាត់​។ ពពូលទឹក  ជាធម្មតា ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែកុម្ភៈ ដល់​ខែមិថុនា និង​មាន​ពង​ចំនួន​៥ ទៅ​៧​ពង​ក្នុង​មួយ​រដូវ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com