ពីនេះ ពីនោះ
សណ្ដែក​ក្លិង្គ​, សណ្ដែក​គ្រា​ប់ស​ជា​ឱសថ​ព្យាបាល​ជំងឺរាក​នោម និង​គ្រាប់​ប្រមេះ​
13, Jun 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សណ្ដែក​ក្លិង្គ​, សណ្ដែក​គ្រា​ប់ស ជាដើម​ចុ​ល្ល​ព្រឹក្ស កម្ពស់​ពី​១ ទៅ​៣ ម៉ែត្រ គេ​ដាំ​នៅ​គ្រប់​ប្រទេស​ក្ដៅ ក្នុង​សកលលោក​។ ក្រៅពី​ដំណាំ​គេ​ឃើញ​រុក្ខជាតិ​នេះ​ដុះ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ តាម​មាត់ទឹក ឬ​លើដី​ទួល​ដែលមាន​កម្ពស់​រហូតដល់​២០០០​ម៉ែត្រ​។​



​គេ​និយម​ដាំ​សណ្ដែក​ក្លិង្គ ឬ សណ្ដែក​គ្រា​ប់ស ជុំវិញ​ផ្ទះ​ជា​របង​។ សណ្ដែក​នេះ គ្រាប់​វា​អាច​បរិភោគបាន​ដូច​សណ្ដែកបាយ ស្លឹក​ខ្ចី​អាច​ឲ្យ​គោ ក្របី​ស៊ី​បាន​។ សម្រាប់​អ្នក​ដែលមាន​ជំងឺរាក​នោម តែង​ព្យាបាល​ដោយ​បរិភោគ​ផ្នែ​ឆៅ រាល់ថ្ងៃ​ឲ្យ​ឆាប់​ជា​។ ចំណែក​ស្លឹក​ស្ងួត កិន​ឲ្យ​ម៉ត់​ដូច​ម្សៅ គឹ​ផឹក​ជា​ឱសថ​មើលជំងឺ​គ្រាប់​ប្រមេះ​៕

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com