អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​FORD នាំមុខ​ក្នុង​វិស័យ​ផលិត​រថយន្ត​រយៈពេល​១១៣​ឆ្នាំ​
16, Jun 2016 , 8:42 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ហ្វ​ដ ម៉ូ​ទ័​រ (Ford Motor Company) និង​ក្រុមហ៊ុន​ដែលជា​ដៃគូរ​សហការ អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បានធ្វើការ​ប្រារព្ធ​នូវ​កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ នៅក្នុង​អំឡុង​ខែមិថុនា ដែល​ឆ្នាំនេះ​គឺជា​ខួប​គម្រប់ ១១៣​ឆ្នាំ​ក្នុង​ការបង្កើត​នូវ​ក្រុមហ៊ុន ហ្វ​ដ​។

​យើង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​ប្រារព្ធ​ឲ្យ​មាន​កម្មវិធី​កេរដំណែល​របស់​ក្រុមហ៊ុន​ហ្វ​ដ​នេះ​ឡើង ហើយ​យើង​សូម​ធ្វើការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ ក្រុមហ៊ុន​ហ្វ​ដ​បាន​ខិតខំ​កសាងឡើង​សម្រាប់​បម្រើ​ក្នុង​វិស័យ​យានយន្ត ចាប់តាំងពី​ការកកើត​ដំបូង​ឡើង​របស់​ក្រុមហ៊ុន​ហ្វ​ដ​” នេះ​បើតាម​ការបញ្ជាក់​របស់​លោក David Westerman អគ្គនាយក​នៃ​ក្រុមហ៊ុន ហ្វ​ដ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិ​ច​។ “​កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ​នៅ​ប្រទេស​កម្ពុជា​មិនមែន​គ្រាន់តែ​ជា​កម្មវិធី​អំពី​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Ford នោះទេ វា​ក៏​ជា​ចំ​នែកមួយ​នៃ​អតិថិជន​ដែល​តែងតែ​ប្រើប្រាស់​និង​គាំទ្រ​ក្រុមហ៊ុន Ford កន្លងមក​ផងដែរ​។​”



​ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​តំណាង​ចែកចាយ​រថយន្ត ហ្វ​ដ​នៅ​ប្រទេស​កម្ពុជា បានដាក់​ចេញ​ជា​កម្មវិធី​ពិសេស​សម្រាប់​រាល់​ការបញ្ជាទិញ​នូវ​រថយន្ត​ប្រភេទ Ford Mustang ២០១៦ និង​ទទួលបាន​ការផ្ដល់ជូន​នូវ​តម្លៃ​ពិសេស​។ ការផ្តល់ជូន​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៦​។​

​កម្មវិធី​កេរដំណែល នៃ​ការប្រណាំង​រថយន្ត​រប​ស់ Ford
​កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ បានចាប់ផ្ដើម​ដំបូង​តាំងពី​ឆ្នាំ ១៩០១ មុនពេល​ចាប់ផ្តើម​នៃ​ក្រុមហ៊ុន Ford Motor Company ក្នុង​ឆ្នាំ ១៩០៣​។ លោក Henry Ford បាន​ឲ្យ​ដឹងថា​ការប្រណាំង​ឡាន​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​សាធារណៈជន គាត់​ក៏បាន​ឆ្លៀតឱកាស​នោះ​ចូល​រូ​ម​ការប្រកួត​ដោយបាន​ប្រើ​រថយន្ត Sweepstake ដែលមាន​កម្លាំង ២៦ សេះ ប្រកួត​ជាមួយនិង​លោក Alexander Winton កីឡាករ​ប្រណាំង​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​បំផុត​កាលពី​ឆ្នាំ​នោះ​។ ការប្រកួតប្រជែង​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​រដ្ឋ Detroit បាន​ទាក់ទាញ​សាធារណៈជន​បាន​ជាង ៨០០០ នាក់ ហើយ​លោក Henry ក៏បាន​ឈ្នះ​ដោយ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១០០០​ដុល្លារ  ទៀតផង​។ ដោយសារ​ប្រាក់រង្វាន់​ដែល​គាត់​ទទួលបាន រួមបញ្ចូល​គ្នា​ជាមួយនិង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិនិយោគិន ប៉ុន្មាន​ឆ្នាំ​ក្រោយមក​គាត់​ក៏បាន​រកឃើញ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Ford Motor Company ។​



​ចាប់តាំងពី​ប្រ​វ​តិ្ត​សាស្ត្រ​នៃ​ការប្រណាំង​រថយន្ត​ដំបូង​រហូតដល់​បច្ចុប្បន្ន ក្រុមហ៊ុន Ford បាន​បង្កើត​រថយន្ត​ប្រណាំង​ប៉ុន្មាន​ប្រភេទ តាំងពី​រថយន្ត Ford Mustang រហូតដល់ រថយន្ត Ford GT ដែលមាន​អានុភាព​ខ្លាំងក្លា​លើសពី Ford Mustang ធម្មតា​។ រថយន្ត Ford GT បាន​ត្រឡប់មកវិញ​នៅក្នុង​ឆ្នាំនេះ​ជាមួយនិង​បួន​ម៉ូ​ដែល​ខុសគ្នា និង​បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នៃ​ការប្រណាំង​រថយន្ត Le Mans ២៤ ម៉ោង សម្រាប់​ឆ្នាំ ២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៨ និង ១៩ ខែមិថុនា​។​

​រថយន្ត Ford នៅក្នុង​ទីផ្សារ​កម្ពុជា​

​វត្តមាន​របស់​ហ្វ​ដ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​រយៈកាល​ជាង​៣០​ឆ្នាំ​កន្លងមកនេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់​បានដឹង​ច្បាស់​ពី​គុណភាព​របស់​រថយន្ត​ប្រភេទ​នេះ ពោលគឺ​ផ្តោតទៅលើ សុវត្ថិភាព ការច្នៃប្រឌិត និង​ការ​សន្សំសំចៃ​ខ្ពស់​ជាមួយនិង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​។​

​ថ្ងៃនេះ​ក្រុមហ៊ុន អ អិ​ម អេ ដែលជា​តំណាង​ចែកចាយ​រថយន្ត​ហ្វ​ដដែល​មានដូចជា Ford Mustang, Explorer, Everest, Fiesta, Focus, Ecosport, F-150, Transit និង Ford Ranger ជាដើម​។ ទន្ទឹម​និង​នេះ​ផងដែរ ក្រុមហ៊ុន​ក៏បាន​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត​ហ្វ​ដ (​សាខា​មុនី​វង្ស​) មជ្ឈមណ្ឌល​ជួសជុល​រថយន្ត​Quick Lane (​សាខា​ទឹកថ្លា​) យានដ្ឋាន​ជួសជុល​រថយន្ត​គ្រប់​ប្រភេទ (​នៅ​ខេត្តសៀមរាប​) និង​ហាង​លក់​គ្រឿងបន្លាស់​ចំនួន​២ ទីតាំង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​សេវា​ជួសជុល និង​ថែទាំ​រថយន្ត​និង​គ្រឿងបន្លាស់​ដែលមាន​គុណភាព​សុទ្ធ​ល្អ​។​



​ដូចគ្នា​ទៅ​និង​កម្មវិធី​កេរដំណែល​របស់​ហ្វ​ដ ក្រុមហ៊ុន Ford ធ្វើយ៉ាងណា​ខិតខំ​បំពេញ​ឲ្យ​បាន​នូវ​តម្រូវការ​របស់​អតិថិជន​ឲ្យ​បានល្អ​បំផុត​។​

​លោក​សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត ហ្វ​ដ នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បាន​មានប្រសាសន៍ថា “​យើង​ពិត​ជាមាន​មោនភាព​ក្រៃលែង ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដែល​យើង​មាន​ជាមួយ​បុគ្គលិក ដៃគូរ​ផ្គត់ផ្គង់ និង​អតិថិជន​របស់​យើង​។ គ្មាន​ទីណា​ដែល​អាច​ផ្តល់នូវ​អារម្មណ៍​នៃ​ភាពស្និទ្ធស្នាល​ខ្លាំង ដូច​នៅក្នុង​គ្រួសារ Ford របស់​យើង​នោះទេ ហើយ​នៅថ្ងៃនេះ​យើង​សូម​ឲ្យ​អ្នក​រាល់គ្នា​ចងចាំ និង​កត់ត្រា Ford ទុក​នៅក្នុង​ប្រ​វ​តិ្ត​សាស្ត្រ និង​អនាគត​របស់​យើង​រាល់គ្នា​។​” ជាមួយនិង​កម្មវិធី​កេ​រិ៍្ដ​ដំណែល​របស់​ហ្វ​ដ និង​កម្មវិធី​កេ​រិ៍្ដ​ដំណែល​នៃ​ការប្រណាំង​រថយន្ត​យើង​មានការ​សប្បាយចិត្ត​និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​យើង​ជាមួយនិង​ការផ្តល់ជូន​ពិសេស​នៅក្នុង​អំឡុង​ពេលនេះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ 012 333 975 (​ភ្នំពេញ​) ឬ 063 766 661(​សៀមរាប​) ឬ ចូលទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ភ្នែក​លក់​រថយន្ត ហ្វ​ដ​(Ford) ប្រចាំ​កម្ពុជា www.facebook.com/RMAFordCambodia/ ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com