អត្ថបទពាណិជ្ជកម្ម
ដំណើរ​កម្សាន្ត​ទៅ Kids City
16, Jun 2016 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ចូល​ជា​សមាហរណកម្ម​អាស៊ាន វិស័យ​អប់រំ​ដើរតួ​យ៉ាង សំខាន់ ក្នុងការ​ពង្រឹងគុណភាព និង​ជម្រុញឱ្យមាន​ការទទួល​ស្គាល់​ស្តង់ដារ​អប់រំ​នៅ​កម្ពុជា ឱ្យ មាន​លក្ខណៈ​ជឿនលឿន​ស្របទៅតាម បច្ចេកវិទ្យា ទំនើប​នា​សម័យ​បច្ចុប្បន្ន​។
ជាមួយ គ្នា​នេះដែរ កាលពី​ថ្ងៃ​ពុធ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃ​ពុធ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ សាលារៀន​សុវណ្ណ​ភូមិ ទីតាំង​ដូនពេញ បានរៀបចំ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​របស់​សិ​ស្សា​នុ សិស្ស​ប្រមាណ​ជាង​៧០០​នាក់ ឆ្ពោះទៅ​មជ្ឈមណ្ឌល​កម្សាន្ត Kids City និង​ផ្សារ​ទំនើប Aeon Mall ក្នុង​គោលបំណង ដើម្បី​បង្កើន​ភាព​សាមគ្គី​របស់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​ជាមួយ គ្នា ស្វែងយល់​ពី​ទំនើបកម្ម​នៃ​សម័យកាល​បច្ចុប្បន្ន បើ​ធៀប​និង​អតីតកាល​។



សិស្សានុសិស្ស​ក៏មាន​ឱកាស​ក្នុងការ​សាកល្បង​លេង​សកម្មភាព​ថ្មីៗ ដែល​ទាក់ទង​និង​មុខវិជ្ជា វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​ពិត ព្រមទាំង​បង្កើន​សកម្មភាព​បំ​និ​ន​ជីវិត​សម្រាប់​សិស្សានុសិស្ស ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដូចជា ការតុបតែង​Easter ការតុបតែង​Cupcake  និង​ការដើរ​ផ្សា​រទិញ ឥ​វ៉ាន់​មួយចំនួន​ផងដែរ​។​



​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ទទួលបាន​បទពិសោធន៍​ការលេងកម្សាន្ត​ថ្មីៗ​ដូច​សិស្សសាលា​សុវណ្ណភូមិ សូម​អញ្ជើញ​មក Kids City ទាំងអស់គ្នា​!!!!!!
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​សាកសួរ​តាមរយះ​ទូរ​សព្ទ​លេខ : ០២៣ ២២០ ០៨៨ ឫ្ ០៧៨ ៩១៩ ៨៨៨

Facebook: Kids City Asia
​អាសយដ្ឋាន :  ១៦២A ( ក្បែរ​អគារ ៤២​ជាន់ មហាវិថី​ព្រះសីហនុ ភ្នំពេញ )

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com