ជាតិ
ក្រសួង​ដែនដី​ពិនិត្យ​លទ្ធភាព​សង់​អគារ​ប៊ូ​ឌី​ញ​ស ឡើងវិញ​
17, Jun 2016 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគ​រូ​បនីយកម្ម និង​សំណង់ កំពុង​ពិនិត្យ​លទ្ធភាព​សង់​អគារ​ប៊ូ​ឌី​ញ ស ឡើងវិញ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ដែន​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ដែនដី ប្រតិភូ​ក្រសួង​ដែនដី គមនាគមន៍ និង​ទេសចរណ៍​ជប៉ុន និង​ប្រតិភូ​ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ ព្រមទាំង​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ទីតាំង​អគារ​បូ​ឌី​ញ​ស នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០១៦ ដើម្បី​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ក្នុងការ​អភិវឌ្ឍន៍​សាងសង់​អគារ​ឡើងវិញ​។ យ៉ាងណា ក្រសួង​ពុំ​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់ ក្នុង​សាងសង់​អគារ​ចាស់​ទ្រុឌទ្រោម ក្នុង​រាជធានី​ភ្នំពេញ​មួយ​នេះ ឡើងវិញ​នៅឡើយ​។​

​អគារ​ប៊ូ​ឌី​ញ​សត្រូវ​បាន​សង់​ឡើង​សម្រាប់​ពលរដ្ឋ​មាន​ចំណូល​ទាប និង​មធ្យម នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ១៩៦៣​។ វា​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ​ខ្មែរ​លោក លូ បាន​ហាប់ ជាមួយនឹង​ស្ថាបត្យករ រុស្ស៊ី លោក Vladminir Bodiansky៕


Tag:
 ​អគារ​
  ប៊ូ​ឌី​ញ
© រក្សាសិទ្ធិដោយ thmeythmey.com