ពីនេះ ពីនោះ
ព្រាប​កោះ​មានតែ​តាម​កោះមាន​ព្រៃឈើ​
19, Jun 2016 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រាប​កោះ​គឺជា​បក្សី​ដែលមាន​បណ្ដោយ​ខ្លួន​ធំមូល សំបុរ​បៃតងចាស់ ក្បាល​ខ្មៅ កន្ទុយ​ខ្លី​ពណ៌​ស ជើង​ក្រហម ចំពុះ​ខ្មៅ​មានចែ​ដុះ​ពីលើ​។ ចំពោះ​បក្សី​នេះ ពេល​មិនទាន់​ពេញវ័យ មាន​ពណ៌​ស្រអាប់​គ្មាន​រោម​កវែងៗ កន្ទុយ​ពណ៌​បៃតង​។ ព្រា​បកោះ គឺជា​ប្រភេទ​បក្សី​រកស៊ី​លើដី មាន​វត្តមាន​ពេញ​មួយឆ្នាំ ប៉ុន្តែ​មានតែ​នៅតាម​តំបន់​កោះ​ដែលមាន​ព្រៃឈើ​តែប៉ុណ្ណោះ​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែមេសា ដល់​ខែឧសភា និង​មាន​ពង​ចំនួន​តែមួយគត់​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com