កីឡាជាតិ
U-16 កម្ពុជា​២៣​នាក់​ ចេញទៅ​ហ្វឹកហាត់​ និង​ប្រកួត​នៅ​ថៃ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ាន​
19, Jun 2016 , 7:20 pm        
រូបភាព
រូបភាព​ពី សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជ
រូបភាព​ពី សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជ
ដោយ:
​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ (U-16) ចំនួន​២៣​រូប​ដែល​មកពី​ក្លិប​ចំនួន​៣ ចេញដំណើរ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​ពានរង្វាន់ AFF U-16 Championship 2016 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ ក្រុម U-16 របស់​កម្ពុជា​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា នេះ​។  

 
​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ U-16 ចំនួន​២៣​នាក់​បានចេញ​ដំណើរ​នៅ​ព្រឹក​នេះ ដើម្បី​ទៅ​ហ្វឹកហាត់ នឹង​ប្រកួត​មិត្តភាព​នៅ​ថៃ សម្រាប់​ត្រៀម​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​អាស៊ាន​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ប្រចាំឆ្នាំ​២០១៦ AFF U-16 Championship 2016 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ U-16 របស់​កម្ពុជា និង​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ U-16 ថៃ នា​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខនេះ​។ 
 
​ក្រុមយុវជន​ទាំង​២៣​នាក់​ដែល​ចេញដំណើរ​នៅថ្ងៃនេះ​មកពី​ក្លិប​ចំនួន​៣​ក្នុងនោះ សាលា​បាល់ទាត់​ជាតិ​មាន​ចំនួន ១៦​នាក់ ក្លិប​ភ្នំពេញ​ក្រោ​ន​៦​នាក់ និង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ចំនួន​ម្នាក់​។ 
 
​កីឡាករ​ទាំង​២៣​នាក់​នោះ​រូ​ម​មាន​៖ 
-​សាលា​បាល់ទាត់​ជាតិ​៖ (​ទេស សម្បត្តិ​, ផា​ច់ សុជា​វីឡា​, គង់ ចាន់​សិរិ​សា​, គង់ រ៉ា​ហ្វា​ត​, ទុន ស៊ុម​ឆៃ​, សៀង ចាន់​ធា​, សាន គីមហេង​, ទៀត គីមហេង​, ឡុង ម៉េង​ហាវ​, ត្រាយ វិចិត្រ​, សៀន សុ​ភ័​ត្ត្រា​, ហុ​ល គឹម​ហ៊ុយ​, រ័ត្ន ប៉ុន​ណូ​, ឈឿង វិស្ណុ​, ហេង ទីណា និង​កីឡាករ សៀត ម៉ាន់​សូត​)​។ 
-​ភ្នំពេញ​ក្រោ​ន​៖ (​យ៉ើ សា​ហ្វី​, វ៉ាត សំណាង​, ម៉ៅ ពិសិដ្ឋ​, យ៉េត ចិ​ត្រា​, សុខ បញ្ញា និង​កីឡាករ​ស៊ីន កក្កដា​)​។ 
-​ព្រះខ័ន​រាជ​ស្វាយរៀង​៖ (​កីឡាករ តាន់ រិ​ទ្ធិ​វិវឌ្ឍន៍​)៕

Tag:
 បាល់ទាត់​
  U-16 កម្ពុជា​
  AFF U-16 Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com